ស្វ៊ីស និងប្រេស៊ីលមានសង្ឃឹមច្រើននៅ World Cup វគ្គជម្រុះក្នុងពូល G ថ្ងៃនេះ

ចែករំលែក៖

ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតាក្នុងវគ្គជម្រុះពូល G មានចំនួន២គូ ដោយក្រុមជម្រើសជាតិស្វ៊ីស ប៉ះ ក្រុមកាមេរូន និងម្ចាស់ជើងឯក៥សម័យប្រេស៊ីល ប៉ះ ស៊ែប៊ីនៅល្ងាច និងរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

 សម្រាប់ការប្រកួតបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល G នេះ ក្រុមស្វ៊ីស ប៉ះកាមេរូន ត្រូវប្រកួតនៅពហុកីឡដ្ឋាន Al Janoub ទីក្រុង Al Wakrah ខណៈប្រេស៊ីលប៉ះស៊ែប៊ី នៅកីឡដ្ឋាន Lusail Iconic ទីក្រុង Lusail ប្រទេសកាតាដែលជាម្ចាស់ផ្ទះ។

 ក្នុងជំនួបខាងលើនេះគេមើលឃើញថា ជម្រើសជាតិស្វ៊ីស និងប្រេស៊ីលមានប្រៀបច្រើនជាងគូប្រកួតដោយសារក្រុមទាំង២នេះមានកីឡាករល្បីៗកំពុងលេងក្នុងលីកកំពូលច្រើននៅអឺរ៉ុប ពោរពេញដោយបទពិសោធន៍ប្រកួត និងមានប្រវត្តិប្រកួតនៅ World Cup ល្អជាងផងដែរ។

 ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង៤៖

ស្វ៊ីស ប៉ះ កាមេរូន

ស្វ៊ីស បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១២ដងចាប់តាំងពីឆ្នាំ១៩៣៤ ដោយធ្លាប់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣ដង (១៩៣៤, ១៩៣៨, ១៩៥៤) និងធ្លាប់ឡើងទៅកាន់វគ្គ១៦ក្រុងចុងក្រោយចំនួន៣ដង។ ក្រៅពី World Cup ក្រុមនេះធ្លាប់ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់យូរ៉ូម្តង(២០២០) និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ២០១៩ក្នុងពានរង្វាន់ Nations League

 ៥ប្រកួតចុងក្រោយរបស់ក្រុមស្វ៊ីសធ្វើបានល្អ ដោយឈ្នះ៣ប្រកួត និងស្មើ២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិស្វ៊ីសគឺ ឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញ ក្រៅផ្ទះ (ជំនួប Nations League), ឈ្នះសាធារណរដ្ឋឆេក ក្នុងផ្ទះ (ជំនួបNations League) និងចាញ់ហ្គាណា ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

 កាមេរូន បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៨ដងចាប់តាំងពីឆ្នាំ១៩៨២ ដោយធ្លាប់ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយបានម្តងគត់កាលពីឆ្នាំ១៩៩០។ ក្រៅពី World Cup ក្រុមនេះធ្លាប់ឈ្នះពានរង្វាន់ Africa Cup of Nations ៥ដង (1984, 1988, 2000, 2002, 2017), ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ២០២០ក្នុងពានរង្វាន់ African Nations Championship និងធ្លាប់បានជើងឯករង FIFA Confederations Cup ម្តងកាលពីឆ្នាំ២០០៣។

 ៥ប្រកួតចុងក្រោយរបស់ក្រុមកាមេរូនធ្វើមិនសូវបានល្អនោះទេ ដោយឈ្នះ១ប្រកួត ស្មើ២ និងចាញ់២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកាមេរូនគឺ ចាញ់ក្រុមកូរ៉េខាងត្បូង ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ស្មើជាមួយចាម៉ៃកា ក្នុងផ្ទះ(ជំនួបមិត្តភាពអន្តរជាតិ) និងស្មើជាមួយប៉ាណាម៉ា ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

គូនេះពុំមានប្រវត្តិជួបគ្នានទេ

 ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: ស្វ៊ីស កាមេរូន

ទស្សនៈSV: ស្វ៊ីស កាមេរូន

ទស្សនៈAsianB: កាមេរូនអាចឈ្នះ

 ប្រេស៊ីល ប៉ះ ស៊ែប៊ី

ប្រេស៊ីល៖ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន២២ដងចាប់តាំងពីឆ្នាំ១៩៣០ ដោយធ្លាប់គ្រងជើងឯក៥សម័យ (1958, 1962, 1970, 1994, 2002), ធ្លាប់បានជើងឯករង (លេខ២) ចំនួន២ដង (១៩៥០, ១៩៩៨), ធ្លាប់បានចំណាត់ថ្នាក់លេខ៣ចំនួន២ដង (១៩៣៨, ១៩៧៨), ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ចំនួន២ដង (១៩៧៤, ២០១៤) អាចនិយាយបានថា ជាក្រុមទទួលបានជោគជ័យច្រើនជាងគេនៅពិភពលោក។ ក្រៅពី World Cup ប្រេស៊ីលក៏ធ្លាប់ឈ្នះជើងឯក Copa America ៩ដង(1919, 1922, 1949, 1989, 1997, 1999, 2004, 2007, 2019) និងធ្លាប់ឈ្នះពានរង្វាន់ FIFA Confederation Cup ចំនួន៤ដង (1997, 2005, 2009, 2013)

 ៥ប្រកួតចុងក្រោយរបស់ក្រុមប្រេស៊ីលគឺ ឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិប្រេស៊ីលគឺ ឈ្នះជប៉ុន ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ឈ្នះហ្គាណា ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះទុយនេស៊ី ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

 ស៊ែប៊ី៖ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១២ដងចាប់តាំងពីឆ្នាំ១៩៣០ ដោយធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ចំនួន២ដង(១៩៣០, ១៩៦២) និងធ្លាប់ឡើងដល់វគ្គ៨ក្រុមចុងក្រោយ៣ដង (១៩៥៤, ១៩៥៨, ១៩៩០) ក្រៅពី World Cup ស៊ែប៊ីធ្លាប់ទទួលបានជើងឯករង(លេខ២)ពានរង្វាន់យូរ៉ូចំនួន២ដងគឺនៅឆ្នាំ១៩៦០ និងឆ្នាំ១៩៦៨ ក្នុងការបង្ហាញខ្លួន៥ដង។

 ៥ប្រកួតចុងក្រោយរបស់ក្រុមស៊ែប៊ីគឺ ឈ្នះ៤ប្រកួត និងស្មើ១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិស៊ែប៊ីគឺ ឈ្នះស៊ុយអែត ក្នុងផ្ទះ (ជំនួប Nations League), ឈ្នះន័រវេស ក្រៅផ្ទះ (ជំនួប Nations League) និងឈ្នះក្រុមបារ៉ែន ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

ប្រវត្តិជួបគ្នា៤ប្រកួតសម្រាប់គូនេះ

28/06/18 Serbia 0-2 Brazil

07/06/14 Brazil 1-0 Serbia

 ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: ប្រេស៊ីល ស៊ែប៊ី

ទស្សនៈSV: ប្រេស៊ីល ស៊ែប៊ី

ទស្សនៈAsianB: បែលហ្ស៊ិកអាចឈ្នះ

 សូមបញ្ជាក់ថា ក្រុមស្វ៊ីសប៉ះក្រុមកាមេរូននឹងលេងនៅវេលាម៉ោង៥ល្ងាចម៉ោងនៅកម្ពុជា ខណៈដែលប្រេស៊ីលប៉ះស៊ែប៊ីនឹងលេងនៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print