អ៊ុយរ៉ាហ្គាយប៉ះកូរ៉េខាងត្បូង ខណៈព័រទុយហ្គាល់អាចមានភាគរយខ្ពស់រកបាន៣ពិន្ទុដំបូងក្នុងពូល H

ចែករំលែក៖

ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតាក្នុងវគ្គជម្រុះពូល G មានចំនួន២គូ ដោយក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ប៉ះក្រុមខ្លាំងមកពីតំបន់អាស៊ីកូរ៉េខាងត្បូង និងព័រទុយហ្គាល់ប៉ះហ្គាណានៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

 សម្រាប់ការប្រកួតបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល H នេះ ក្រុមអ៊ុយរ៉ាហ្គាយប៉ះកូរ៉េខាងត្បូង ត្រូវប្រកួតនៅពហុកីឡដ្ឋាន Education City ទីក្រុង Ar-Rayyan ខណៈព័រទុយហ្គាល់ប៉ះហ្គាណា នៅកីឡដ្ឋាន Stadium 974 ទីក្រុងad-Dōha (Doha) ប្រទេសកាតាដែលជាម្ចាស់ផ្ទះ។

 ក្នុងជំនួបខាងលើនេះគេមើលឃើញថា អ៊ុយរ៉ាហ្គាយ និងព័រទុយហ្គាល់មានប្រៀបច្រើនជាងគូប្រកួតដោយសារក្រុមទាំង២នេះមានកីឡាករច្រើនកំពុងលេងក្នុងលីកកំពូលច្រើននៅអឺរ៉ុប ពោរពេញដោយបទពិសោធន៍ប្រកួត មានលីកក្នុងស្រុកច្រើនជាង និងមានប្រវត្តិប្រកួតនៅ World Cup ល្អជាង។

 ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង៤៖

អ៊ុយរ៉ាហ្គាល់ ប៉ះ កូរ៉េខាងត្បូង

អ៊ុយរ៉ាហ្គាល់ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៤ដងចាប់តាំងពីឆ្នាំ១៩៣០ ដោយធ្លាប់ឈ្នះពានរង្វាន់២ដង (១៩៣០, ១៩៥០), ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ចំនួន៣ដង (១៩៥៤, ១៩៧០, ២០១០) និងធ្លាប់ឡើងដល់វគ្គ៨ក្រុមចុងក្រោយចំនួន២ដង។ក្រៅពី World Cup អ៊ុយរ៉ាហ្គាយធ្លាប់ឈ្នះជើងឯក Copa America ចំនួន១៥ដង (1916, 1917, 1920, 1923, 1924, 1926, 1935, 1942, 1956, 1959, 1967, 1983, 1987, 1995, 2011), ធ្លាប់ទទួលបានជើងឯករងក្នុងពានរង្វាន់ CONMEBOL–UEFA Cup of Champions បាម្តងកាលពីឆ្នាំ១៩៨៥ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ចំនួន២ដងក្នុងពានរង្វាន់ FIFA Confederation Cup

 ៥ប្រកួតចុងក្រោយរបស់ក្រុមអ៊ុយរ៉ាហ្គាយ ឈ្នះ៣ប្រកួត ស្មើ១ និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយគឺ ឈ្នះក្រុមជម្រើសជាតិប៉ាណាម៉ា ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ចាញ់អ៊ីរ៉ង់ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះកាណាដា ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

 កូរ៉េខាងត្បូង បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១០ដងចាប់តាំងពីឆ្នាំ១៩៥៤ ដោយធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤បានម្តងកាលពីឆ្នាំ២០០២ និងធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយបានម្តងកាលពីឆ្នាំ២០១០។ ក្រៅពី World Cup កូរ៉េខាងត្បូងធ្លាប់ឈ្នះពានរង្វាន់ Asian Cup ចំនួន២ដង (1956, 1960), ធ្លាប់ឈ្នះពានរង្វាន់ EAFF Championship ចំនួន៥ដង(2003, 2008, 2015, 2017, 2019)

 ៥ប្រកួតចុងក្រោយរបស់ក្រុមកូរ៉េខាងត្បូង ឈ្នះ៣ប្រកួត ស្មើ១ និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងគឺ ស្មើជាមួយកូស្តារីកា ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ឈ្នះកាមេរូន ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះអ៊ីស្លង់ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

 ប្រវត្តិជួបគ្នា៥ប្រកួតសម្រាប់គូនេះ

12/10/18

Korea Republic

2 – 1

Uruguay

08/09/14

Korea Republic

0 – 1

Uruguay

26/06/10

Uruguay

2 – 1

Korea Republic

24/03/07

Korea Republic

0 – 2

Uruguay

21/06/90

Korea Republic

0 – 1

Uruguay

 ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: អ៊ុយរ៉ាហ្គាយ កូរ៉េខាងត្បូង

ទស្សនៈSV: អ៊ុយរ៉ាហ្គាយ កូរ៉េខាងត្បូង

ទស្សនៈAsianB: អ៊ុយរ៉ាហ្គាយអាចឈ្នះ

 ព័រទុយហ្គាល់ ប៉ះ ហ្គាណា

ព័រទុយហ្គាល់៖ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៨ដងចាប់តាំងពីឆ្នាំ១៩៦៦ ដោយទទួលបានចំណាត់ថ្នាក់លេខ៣បានម្តងកាលពីឆ្នាំ១៩៦៦នោះ, ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ២០០៦ និងធ្លាប់ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយបាន២ដង(២០១០, ២០១៨) ក្រៅពី World Cup ព័រទុយហ្គាល់ធ្លាប់ឈ្នះជើងឯកយូរ៉ូបានម្តងកាលពីឆ្នាំ២០១៦, ឈ្នះជើងឯក Nations League ម្តងកាលពីឆ្នាំ២០១៩ និងធ្លាប់ជាប់លេខ៣ម្តងកាលពីឆ្នាំ២០១៧ក្នុងពានរង្វាន់ FIFA Confederation Cup

 ៥ប្រកួតចុងក្រោយរបស់ក្រុមព័រទុយហ្គាល់គឺ ឈ្នះ៣ប្រកួត និងចាញ់២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់គឺ ឈ្នះឆេក ក្រៅផ្ទះ (ជំនួប National League), ចាញ់អេស្ប៉ាញ ក្នុងផ្ទះ (ជំនួប National League) និងឈ្នះនីហ្សេរីយ៉ា ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

 ហ្គាណា៖ បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៤ដងចាប់តាំងពីឆ្នាំ២០០៦ ដោយធ្លាប់ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយបានម្តងកាលពីឆ្នាំ២០១០ និងឡើងដល់វគ្គ១៦ក្រុមចុងក្រោយបានម្តងកាលពីឆ្នាំ២០០៦។ ក្រៅពី World Cup ហ្គាណាធ្លាប់ឈ្នះពានរង្វាន់Africa Cup of Nations ចំនួន៤ដង (1963, 1965, 1978, 1982) និងធ្លាប់ទទួលបានជើងឯករងចំនួន២ដង (2009, 2014) ក្នុងពានរង្វាន់ African Nations Championship

 ៥ប្រកួតចុងក្រោយរបស់ក្រុមហ្គាណាគឺ ឈ្នះ៤ប្រកួត និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិហ្គាណាគឺចាញ់ប្រេស៊ីល ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ឈ្នះនីការ៉ាហ្គា ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះក្រុមស៊្វីស ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

ប្រវត្តិជួបគ្នា៥ប្រកួតសម្រាប់គូនេះ

26/06/14

Portugal

2-1

Ghana

 ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: ព័រទុយហ្គាល់ ហ្គាណា

ទស្សនៈSV: ព័រទុយហ្គាល់ ហ្គាណា

ទស្សនៈAsianB: ព័រទុយហ្គាល់អាចឈ្នះ

 សូមបញ្ជាក់ថា ក្រុមអ៊ុយរ៉ាហ្គាយប៉ះក្រុមកូរ៉េខាងត្បូងនឹងលេងនៅវេលាម៉ោង៨យប់ម៉ោងនៅកម្ពុជា ខណៈព័រទុយហ្គាល់ប៉ះហ្គាណានឹងលេងនៅវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print