រថយន្តស៊េរីទំនើបពីរគ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​ ៖​ មានរថយន្តស៊េរីទំនេីបពីរគ្រឿងបានបុកគ្នានៅត្រង់ផ្លូវបំបែកជាបួន​បណ្ដាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ កាលពីវេលាម៉ោង៨​ និង២០នាទីយប់​ ថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២៨៥​ កែងនឹងផ្លូវលេខ៥២៨​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។
​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តម៉ាក​មែរសឺដេស​ ពាក់ស្លាក​លេខ ភ្នំពេញ2AS-6565 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៥​ពីកើតទៅលិច​ លុះបើកមកដល់ផ្លូវលេខ៥២៨​ ស្រាប់តែមានរថយន្តម៉ាក់Ford​ Titanium ពាក់ស្លាកលេខ ភ្នំពេញ2BO-6764 ធ្វើដំណើរពីត្បូងទៅជេីង​ ក៏បានបុកគ្នាយ៉ាងពេញទំហឹង​បណ្ដាលឱ្យរថយន្តទាំងសងខាងរងការខូចខាតដូចគ្នាយ៉ាងដំណំ​ តែសំណាងដែរដែលមិនបង្កឱ្យមនុស្សរងរបួស​ ។
​     ក្រោយពេលកេីតហេតុ​ ភាគីទាំងសងខាងបាននិយាយយកត្រូវរៀងៗខ្លួន​ រួចក៏ស្រាប់តែពួកគេចាកចេញពីកន្លែងកេីតហេតុបាត់អស់​ទៅទេីបសមត្ថកិច្ចមូលដ្ឋាន​សហការជាមួយជំនាញចរាចរណ៍រាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានាពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print