ក្មេងប្រុសម្នាក់ជិះកង់បត់ឆ្វេងឆ្លងផ្លូវត្រូវរថយន្តបើកបុកស្លាប់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង: ក្មេងប្រុសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពីជិះកង់បត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមិនស្គាល់ម៉ាកជាន់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងថ្ងៃត្រង់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃទី២៤ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្នេងរងគ្រោះមានឈ្មោះ រឿន សុធារ៉ា   អាយុ៨ឆ្នាំ រស់នៅ
ភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះបន្ទាប់ពីឃើញសភាពការណ៍មិនស្រួលបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុភ្លាមៗបាត់ស្រមោលតែម្ដង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញក្មេងប្រុសម្នាក់បានជិះកង់មួយគ្រឿងនៅចំណុចលើផ្លូវជាតិលេខ១៣ ហើយក៏បានបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ខណៈនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមកបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងថ្ងៃត្រង់។

ក្រោយកើតហេតុក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ប្រញាល់ដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយរបួសធ្ងន់ពេកបានស្លាប់គួរឱ្យសង្វេគ។

...

ក្រោយការពិនិត្យនិងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print