ខេត្តព្រះវិហារ : អ្នកសារព័ត៌មានចំនួន៣នាក់បានទទួលរងការចាប់ឃុំខ្លួនក្រោមឥទ្ធិពលព្រះរាជអាជ្ញាខេត្តព្រះវិហាតាមពាក្យបណ្តឹងក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ល្មើសច្បាប់ ប្រមូលទិញក្នុងតំបន់ព្រៃឡង់ភូមិសាស្ត្រនៃខេត្តចំនួន៤ គឺខេត្តព្រះវិហា ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ នេះបើយោងតាមតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបង្ហោះព្រោងព្រាត ប៉ុន្តែអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនទាន់ទទួលបានការបកស្រាយណាមួយពីស្ថាប័នអយ្យការ នៅឡើយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា , ក្រុមអ្នកសារព័ត៌មានចំនួន៤នាក់បានទារប្រាក់ពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចPNT ដែលមានទីតាំងក្នុងស្រុករវៀងខេត្តព្រះវិហា ក្រោយពីអ្នកសារព័ត៌មានថតបានរូបសកម្មភាពដឹកជញ្ជូនឈើចូលក្រុមហ៊ុន។
សូមបញ្ជាក់ថា, បើមានការលើកឡើងបែបនេះ មានន័យថា, អ្នកសារព័ត៌មាន ធ្វើខុសវិជ្ជាជីវៈ ប្រសិនបើ ទារប្រាក់ជាថ្នូរទៅនឹងអ្វីមួយ ។
ផ្ទុយទៅវិញ លោកនគរបាលបានបន្តទៀតថា, មានតំណាងក្រុមហ៊ុនចូលទៅចរចារតម្លៃទើបឈានដល់ការចាប់ខ្លួននៅក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែងនៅក្រុងព្រះវិហារ កំឡូងយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា ។
ដោយឡែកអ្នកសារព័ត៌ម្នាក់ ក្នុងចំណោមអ្នកសារព៏ត៌មាន៣រូបដែលត្រូវចាប់ខ្លួន ក្នុងនោះមាន លោក មុំ វិបុល អ្នករាយការណ៍ ព័ត៌មាន អោយទូរទស្សន៍ប៉ុស្តិ៍លេខ៣ប្រចាំតំបន់ភូមិភាគឥសាន បានប្រាប់អ្នកសារព័ត៌មាននៅតុលាការថា , លោកព្រមទាំងសហការីពុំបានទៅជំរិតទាប្រាក់ដូចការចោទប្រកាន់របស់ព្រះរាជអាជ្ញា នោះទេ គឺក្រុមអ្នកសារព័ត៌មានបានទៅអង្កេតព័ត៌មានអំពីសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ដែលក្រុមឧក្រិដ្ឋជនបានដឹកជញ្ជូនមកពីតំបន់ព្រៃឡង់ដ៏ ចូលមកទីតាំងបរិវេណក្រុមហ៊ុនPNT ដែលមានទីតាំងភូមិសាស្ត្រ ស្រុករវៀង ខេត្តព្រះវិហា កាលពី កំឡុងខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់មកក៏មានឈ្មោះ សុខ ណាក់ ជាអ្នកសារព័ត៌មាន (ធ្លាប់ជាប់ពន្ធនាគារ) បច្ចុប្បន្ននៅខេត្តកំពង់ធំប្រើអោយឈ្មោះ ជីវ៉ា ជាអ្នកសារព៏ត៌មាននៅស្រុករវៀងខេត្តព្រះវិហា បានទូរស័ព្ទមកណាត់ទៅកន្លែងផឹកស៊ីជាបន្តបន្ទាប់ចំនួន៣ទីតាំង ចុងក្រោយក៏ឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌនិងព្រះរាជអាជ្ញារងលោក សំ គឹមឡេង និងក្រឡាបញ្ជីម្នាក់មិនស្គាល់ឈ្មោះ ចូលទៅដល់បន្ទប់ខារ៉ាអូខេ ហើយបានសួរទៅឈ្មោះ ជីវ៉ា ដែលជាធ្នាក់របស់ព្រះរាជអាជ្ញាថា លុយនៅឯណា ឈ្មោះ ជីវ៉ាឆ្លើយថាលុយនៅជាមួយខ្ញុំឯណេះ ខ្ញុំបានព្យាយាមអោយគាត់ តែគាត់មិនព្រមយក។ ថ្វីត្បិតយ៉ាងនេះក្តីក៏ព្រះរាជអាជ្ញានៅតែបង្គាប់អោយនគរបាលព្រហ្មទណ្ឌវាយខ្នោះនាំខ្លួនបង្ខំចម្លើយព្រមទាំងចាប់យក ទូរស័ព្ទដៃ ដែលពោរពេញទៅដោយឯកសារបទល្មើសព្រៃឈើ នៃសកម្មភាព របស់ក្រុមហ៊ុនPNT ។
បច្ចុប្បន្នតុលាការខេត្តព្រះវិហាបានសម្រេចឃុំខ្លួនអ្នកសារព័ត៌មានទាំង៣នាក់នេះនៅពន្ធនាគារខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងករណីនេះ ឮដំណឹងថា, ញាតិមិត្តបងប្អូននិងសមាគមន៍សារព័ត៌មាន នឹងរៀបចំពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីអោយមានការស៊ើបអង្កេតស្រាវជ្រាវ ទៅលើអង្គភាព នៃបុគ្គលអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ដោយសារតំណាងអយ្យការនេះ ហាក់បានការពារក្រុមឧក្រិដ្ឋជន បំផ្លាញព្រៃឈើ ហើយធ្វើទារុណកម្មវាយខ្នោះទៅលើអ្នកសារព័ត៌មានដែល
ទៅផ្តិតយកព័ត៌មានពីក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើនោះទៅវិញ។
ក្រុមអ្នកសារព័ត៌មានទាំងនោះ ពួកគេបានសង្កេតឃើញថាកន្លងមករហូតដល់បច្ចុប្បន្នក្រុមហ៊ុនPNT នេះបានប្រើជនទុច្ចរឹតម្នាក់ឈ្មោះ ចាប សារ៉ន ដកក្របខណ្ឌ
ចេញពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយមកកេណ្ឌកម្លាំងកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់នៃភូមិសាស្ត្រ ក្រចេះនិងខេត្តកំពង់ធំ ដើម្បីប្រមូលចូលមកបរិវេណក្រុមហ៊ុនPNT ស្រុករវៀងខេត្តព្រះវិហា ហើយដឹកជញ្ជូនចេញឆ្លងកាត់ខេត្តកំពង់ធំឆ្ពោះទៅចែកចាយ ព្រមទាំងរៀបចំអង្គការចាត់តាំង អោយយកលុយទៅសូកប៉ាន់មន្ត្រីពុករលួយជាប្រព័ន្ធជាក់ស្តែង នៅខេត្តកំពង់
ធំមានឈ្មោះ សុខ ណាក់ បើកការឃុបឃិតជាមួយឈ្មោះ ជីវ៉ា នៅខេត្តព្រះវិហា ដាក់ពាក្យបណ្តឹងប្តឹងទៅព្រះរាជអាជ្ញាខេត្តព្រះវិហារ, ព្រះរាជអាជ្ញាខេត្តព្រះវិហា គ្រាន់តែទទួលបានបណ្តឹងពីឧក្រិដ្ឋជនបំផ្លាញព្រៃឈើភ្លាម បញ្ជាកម្លាំងចុះចាប់អ្នកសារព័ត៌មានភ្លាមទាន់ចិត្ត ហាក់ពាក់ព័ន្ធផលប្រយោជន៍ គួរក្រសួងយុត្តិធម៌ ក៏ដូចអគ្គព្រះរាជអាជ្ញា ពិនិត្យក្នុងសំណុំរឿងនេះ ។
ដូច្នេះប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួននៅខេត្តព្រះវិហាស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានផ្លូវច្បាប់ទៅលើព្រះរាជអាជ្ញាខេត្តព្រះវិហាសង្ស័យឃុបឃិត
ជាមួយក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើនេះ ក៏អាចថាបាន ។
ទាក់ទិនករណីខាងលើមានមតិជាច្រើនដែលចេញពីអ្នកសារព័ត៌មានថា, ជាអំពើឆ្មក់ បញ្ឆោតដាក់អន្ទាក់ទម្លាក់កំហុសដល់ក្រុមអ្នកសារព័ត៌មានខាងលើយ៉ាងព្រៃផ្សៃ បើទោះមានសារសម្លេងមួយចំនួនដែលក្រុមបក្សពួកក្រុមឧក្រិដ្ឋជនប្រឹងលួងលោមដោយវិធីប្រគល់និងទទួលប្រាក់សំណូក ទម្លាក់អោយមានកំហុសដើម្បី
ដាក់បន្ទុកអោយទៅជាករណីជំរិតទាប្រាក់ ដែលថាបទកំហែងយក ។ សូម្បីតែក្រុមអ្នកសារព័ត៌មានទាំងនោះមិនព្រមនិងមិនទទួលសំណូកក្តី ក៏ពួកក្រុមស៊ីឈ្មួលមិនលើកលែងនិងចាប់ខ្លួនអោយបាន ដែលអាចទាក់ទងនៅនឹងអ្នកបញ្ជាពីក្រោយខ្នងធំមួយចំនួនទៀតដែលបង្គាប់បញ្ជាអោយចាប់ ក្នុងន័យជាន់ពន្លិចវិស័យសារ
ព័ត៌មានក្នុងប្រទេស។
ករណីរៀបចំប្រពន្ធអង្គការចាត់តាំដើម្បីចាប់អ្នកសារព័ត៌មាន ខាងលើ ត្រូវបានគេបញ្ជាក់យ៉ាងច្បាប់ថាឈ្មោះ សុខ ណាក់ ដែលជាអ្នកសារព័ត៌មានធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពង់ធំ ហើយបច្ចុប្បន្នគឺជាអ្នកស៊ីឈ្នួលកាន់កញ្ចប់លុយចែកចាយបុគ្គលពុករលួយ និងឈ្មោះ ជីវ៉ា គឺជាអ្នកសារព័ត៌មានស៊ីឈ្នួលកាន់បញ្ចប់លុយចែកចាយបុគ្គលពុករលួយនៅខេត្តព្រះវិហារ ជនស៊ីឈ្នួលទាំង២នាក់នេះគឺជាសកម្មជនសមគំនិតជាក្រុមឧក្រុដ្ឋជនបំផ្លាញព្រៃឈើ ហើយក៏ជាសកម្មជនសម្រាប់ធ្វើធ្នាក់ចាប់ខ្លួនបុគ្គលណា ដែលបង្កផលប៉ះពាលដល់ប្រយោជន៍ក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើនោះផងដែរ។
ទោះបីជាមានការលើកឡើងបែបនេះក៏ដោយ, អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនទាន់ទទួលបានការបកស្រាយណាមួយពីភាគីពាក់ព័ន្ធក្នុងរឿងនេះនៅឡើយទេ។ ប៉ុន្តែការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់រថយន្តនោះពិតប្រាកដមែនប៉ុន្មានថ្ងៃនេះ ដែលគេសង្ស័យថា ការដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ គឺចូលក្នុងក្រុមហ៊ុន PNT ៕
ជី វ័ន្ត