មន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ២១រូប បានចូលរួមសិក្ខាសាលា ស្តីពី “ការប្រមូលភស្តុតាងសម្រាប់ការងារប្រឆាំងអំពើពុករលួយ នៅប្រទេសកម្ពុជា”

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនីស្តចិន (CCDI) និងគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ នៃសាធារណៈរដ្ឋប្រជាមានិតចិន (NSC) សហការជាមួយក្រសួង ពាណិជ្ជកម្ម នៃសាធារណៈរដ្ឋប្រជាមានិតចិន បានបើកសិក្ខាសាលាអនឡាញស្ដីពី «ការប្រមូលភស្តុតាងសម្រាប់ការងារ ប្រឆាំងអំពើពុករលួយ នៅប្រទេសកម្ពុជា» ក្រោមអធិបតីភាព លោក Cai Wei អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ CCDI និង NSC ជូនថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្ត នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចំនួន ២១រូប ។

សូមបញ្ជាក់ថា, មន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ២១រូប បានចូលរួមសិក្ខាសាលា ស្តីពី “ការប្រមូលភស្តុតាងសម្រាប់ការងារប្រឆាំងអំពើពុករលួយ នៅប្រទេសកម្ពុជា” គឺមានការដឹកនាំដោយលោក ហេង សុខហៀង ឧបការី នៃ អ.ប.ព. ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print