រថយន្តនីសាន់ណាវ៉ារ៉ាចេញពីការ៉ាស់សាំងមិនប្រយ័ត្នត្រូវយុវតីជាសិស្ស ២នាក់ជិះម៉ូតូបុករង របួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តនីសាន់ណាវ៉ារ៉ាមួយគ្រឿងចេញពីការ៉ាស់សាំងមិនប្រយ័ត្នត្រូវយុវនារីជាសិស្សសាលា២នាក់ជិះម៉ូតូបុកបណ្តាលរបួសធ្ងន់បាក់ជើងម្នាក់កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា៖ មុនពេលគ្រោះថ្នាក់មានរថយន្តណាវ៉ារ៉ាពាក់ស្លាកលេខបន្ទាយមានជ័យ2A.7007 មួយគ្រឿងបានចេញពីដឹកពីដុងម៉ាស៊ូតពេញរថយន្តហើយបើកចេញពីការ៉ាស់សាំងតេលានៅខាងស្តាំដៃពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត ហើយបានបើកឡើងមកផ្លូវគ្មានការប្រុងប្រយ័ត្នត្រូវបានយុវតីសិស្សសាលា២នាក់ជិះម៉ូតូស្កូពីពាក់ស្លាកលេខពោធិ៍សាត់1K.5620ក្នុងទិសដៅពីកើតមកលិចបុកពីមុខពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ ម្នាក់បាក់កជើងឆ្វេង ដែលជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតរងរបួសស្រាលក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកយកទៅសង្គ្រោះ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងភ្លាមៗ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យវាស់វែងបានយកម៉ូតូ និងរថយន្តចេញពីផ្លូវដើម្បីសម្រួលចរាចរណ៍ដើម្បីបញ្ជៀសការកកស្ទះផងដែរ។ មន្ត្រីនគរបាលប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តបើកចេញពីការ៉ាស់សាំងឡើងផ្លូវធំគ្មានការប្រុងប្រយ័ត្នមិនមើលឆ្វេងស្តាំទើបបណ្ដាលឱ្យយុវតី២នាក់ជាសិស្សសាលាជិះម៉ូតូលឿនបុកបណ្តាលឱ្យរងរបួស តែម្ដង។
ក្រោយវាស់វែងរថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវនគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយគ្នាតាមច្បាប់៕ដោយ៖ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print