រន្ធត់!ស្លាប់ភ្លាម២នាក់របួសធ្ងន់ម្នាក់ម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នានៅសង្កាត់ព្រៃឆ្លាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួឱ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់២នាក់នៅនឹងកន្លែងរបួសធ្ងន់ម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៨នាទីយប់ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១ Km ១២៩និង១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S-០៦១២ បើកបរដោយឈ្មោះ ពេជ សុនបណ្ឌិត ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង (ស្លាប់)បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាពនិងអ្នករួមដំណើរឈ្មោះ ចាប រ៉ាឌី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ វាលយន្ត សង្កាត់ក្រុងស្វាយរៀង មិនពាក់មួយសុវត្ថិភាព (របួសធ្ងន់)បានបុកជាមួយ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១R- ៣២៥៨  បើកបរដោយឈ្មោះ វ័ន្ត ធួច ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ ធំ ឃុំ ធ្លក ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង(ស្លាប់) បើកបរពីកើតទៅលិច បញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅការិល័យចរាចរណ៍ខេត្តស្វាយរៀងនិងបានប្រគល់សពទាំង២នាក់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print