Neymar ត្រូវ បាន ពិនិត្យ កជើង ក្រោយរងរបួសពេលប៉ះស៊ែប៊ីនៅ World Cup 2022

ចែករំលែក៖

ខ្សែប្រយុទ្ធ Neymar ហាក់ ស្រក់ ទឹក ភ្នែក នៅ កៅអី បម្រុង នៅ ចុង បញ្ចប់ នៃ ការ ប្រកួត បើក ឆាក World Cup របស់ប្រេស៊ីល លើ ក្រុម ស៊ែប៊ី បន្ទាប់ ពី ត្រូវ បាន ប្តូរ ចេញ ដោយ របួស កជើង។ វេជ្ជបណ្ឌិត ក្រុម ប្រេស៊ីល បាន បញ្ជាក់ ថា ខ្សែប្រយុទ្ធ រូប នេះ បាន រង របួស ហើយ បានត្រូវ ពិនិត្យ ឡើង វិញ កាលពីថ្ងៃ សុក្រ។

 លោក Tite គ្រូ បង្វឹក សញ្ជាតិ ប្រេស៊ីល បាន ទទូច ថា «យើង មាន ទំនុក ចិត្ត ថា Neymar នឹង បន្ត លេង នៅ World Cup»កីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានជំនួសនៅនាទីទី៨០នៃជ័យជម្នះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីសំណាក់កីឡាករ Nikola Milenkovic របស់ស៊ែប៊ី។ គាត់អង្គុយបិទមុខពេលកំពុងទទួលការព្យាបាល ហើយរូបភាពបង្ហាញថាកជើងខាងស្តាំរបស់គាត់ហើមខ្លាំង។

 នៅពេលត្រូវបានសួរថាហេតុអ្វីបានជា Neymar មិនត្រូវបានគេដកចេញពីមុនមក? លោក Tite បានបន្ថែមថាខ្ញុំមិនបានឃើញNeymar រងរបួសនោះទេ សមត្ថភាពដែលគាត់ត្រូវយកឈ្នះវាបានបោកបញ្ឆោតខ្ញុំ

 វេជ្ជបណ្ឌិត Rodrigo Lasmar បាននិយាយថាថ្ងៃថ្ងៃសុក្រនេះយើងនឹងមានការវាយតម្លៃថ្មីមួយ។ ឥឡូវ នេះយើង ត្រូវ រង់ចាំយើង មិន អាច ធ្វើ ការ អត្ថាធិប្បាយ មុន ពេល កំណត់ បាន ទេ

 ខ្សែប្រយុទ្ធក្រុម Paris St-Germain រូបនេះបានជួបបញ្ហារបួសជើងស្តាំជាច្រើនឆ្នាំកន្លងមកនេះ។ គាត់បានខកខានការប្រកួតCopa America ឆ្នាំ២០១៩ បន្ទាប់ពីទទួលរងការរហែកសរសៃនៅកជើងខាងស្តាំ ហើយត្រូវអវត្តមានជាច្រើនសប្តាហ៍ក្នុងឆ្នាំ២០២១ជាមួយនឹងរបួសស្រដៀងគ្នា។

 អាជ្ញាកណ្តាល បានពិន័យលើកីឡាករដែលប៉ះ Neymar ឲ្យដួលរហូតដល់៩ ដង ក្នុង អំឡុង ពេល ប្រកួត ជាមួយ ស៊ែប៊ី ដោយបាន ស៊ុត ហ្វ្រីឃីក ៤ដង ច្រើន ជាង កីឡាករ ដទៃ ទៀត នៅ World Cup ឆ្នាំ នេះ មក ទល់ ពេល នេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print