ម្ចាស់ផ្ទះកាតាជាក្រុមដំបូងគេដែលធ្លាក់ក្នុងវគ្គជម្រុះតាមពូលនៅ World Cup ឆ្នាំនេះ ខណៈហុល្លង់បានត្រឹមស្មើ

ចែករំលែក៖

អ្នកចាត់ការលោក Felix Sanchez និយាយថា ម្ចាស់ផ្ទះកាតាមិនគួរត្រូវបានគេហៅថា បរាជ័យ និងការខកចិត្តនោះទេ បន្ទាប់ពីត្រូវបានបរាជ័យ២ប្រកួតជាប់គ្នាក្នុងជម្រុះក្នុងពូលនៃព្រឹត្តិការណ៍ World Cup ក្រុមនៅតំបន់មជ្ឈិមបូព៌ាមួយនេះបានប្រយុទ្ធយ៉ាងក្លាហាន មុនពេលចាញ់សេណេហ្គាល់ និងជាការបរាជ័យជាលើកទីពីរជាប់ៗគ្នា ហើយក្រោយមកបានក្លាយជាប្រទេសដំបូងគេដែលធ្លាក់ចេញពីការប្រកួតបន្ទាប់ពីហុល្លង់បានស្មើ ទល់នឹងអេក្វាឌ័រ ប៉ុន្តែ ក្រុម ជើងឯក អាហ្រ្វិកសេណេហ្គាល់ កំពុង ឡើង ឈរលេខ១ក្នុង ពូល A

កីឡាករ Boulaye Dia បានស៊ុតបាល់នាំមុខនៅនាទីទី៤១ ទម្លាយភាពជាប់គាំងមុនចប់តង់ទី១។ ការវាយបកវិញក្នុងវគ្គទីពីរបានបន្តក្តីសង្ឃឹមរបស់សេណេហ្គាល់ពេលដែលអតីតខ្សែប្រយុទ្ធរបស់ Bristol City កីឡាករ Famara Diedhiou រកបាន២គ្រាប់ទៀតនៅនាទីទី៤៨។

 កាតាក៏ស្វែងរកគ្រាប់បាល់តាមពីក្រោយ១គ្រាប់ដែរ ដែលរកបានដោយកីឡាករ Mohammed Muntari នៅនាទីទី៧៨ ប៉ុន្តែBamba Dieng បានស៊ុតបញ្ចូលទី១គ្រាប់ទៀតដែលជាគ្រាប់ទី៣របស់សេណេហ្គាល់ធ្វើឱ្យក្រុមកាតានៅបាតតារាងនៃពូល A ដោយគ្មានពិន្ទុបន្ទាប់ពីលេង២ប្រកួត។

 លោក Sanchez គ្រូ បង្វឹក សញ្ជាតិ កាតា បាន និយាយ ថាគោល ដៅ របស់ យើង គឺ ការ ប្រកួត ប្រជែង យើង បាន ធ្វើ ការអស់ ជា ច្រើន ខែ មក ហើយ ដើម្បី អាច បញ្ចេញ លទ្ធផល បាន ល្អ។ ប៉ុន្តែ ពេល ខ្លះ ការ ប្រកួត មិន បាន លេង ចេញ ដូច ដែលអ្នក រំពឹង ទុក វា ក៏ អាស្រ័យ លើ ការ អនុវត្ត របស់ គូប្រកួត ដែរ យើង មិន បាន លេង នៅ កម្រិត កំពូល របស់ យើង ទេ។ យើងដឹងថាការប្រកួតប្រជែងនេះស្វិតស្វាញប៉ុណ្ណា។ យើងចង់ទៅឆ្ងាយ ប៉ុន្តែយើងដឹងថាយើងមានដែនកំណត់ក្នុងនាមប្រទេសមួយ

 កាតាបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាប្រទេសដំបូងគេពីតំបន់នេះដែលធ្វើម្ចាស់ផ្ទះ World Cup ហើយឥឡូវនេះមានកំណត់ត្រាដែលមិនចង់បានក្នុងការក្លាយជាក្រុមម្ចាស់ផ្ទះទី២ដែលបានធ្លាក់ចេញពីការប្រកួតនៅវគ្គចែកពូលបន្ទាប់ពីអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០១០។

ចំណែកមួយគូទៀតក្នុងពូល A ដែរគឺជម្រើសជាតិហុល្លង់បានត្រឹមស្មើ ១ទល់១ជាមួយអេក្វាឌ័រក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២៥វិច្ឆិកានោះដែរ។ កីឡាករ Enner Valencia បានស៊ុតបញ្ចូលទីគ្រាប់ទី៣របស់គាត់ក្នុងការប្រកួត World Cup មុនពេលត្រូវបានប្តូរចេញ ខណៈដែលអេក្វាឌ័របានស្មើជាមួយហុល្លង់ដើម្បីប្រជែងគ្នាក្នុងពូល A យ៉ាងស្វិតស្វាញ។

 ខ្សែប្រយុទ្ធរបស់ក្រុម PSV Eindhoven កីឡាករ Cody Gakpo បានជួយឱ្យហុល្លង់នាំមុខមុន ត្រឹមតែ៥នាទីនិង៤វិនាទីចាប់ផ្តើមប្រកួត ដែលជាគ្រាប់បាល់លឿនបំផុតមកដល់ពេលនេះនៅក្នុងប្រទេសកាតា នៅពេលដែលគាត់បានស៊ុតបញ្ចូលទីយ៉ាងស្អាតទៅលើកំពូលតារាង។ ប៉ុន្តែហុល្លង់ បាន ព្យាយាម បន្ត ការ នាំ មុខ របស់ ពួក គេ ដោយ កីឡាករ Pervis Estupinan របស់អេក្វាឌ័រ បាន ស៊ុត បាល់ បញ្ចូល ទី តែអាជ្ញាកណ្តាលមិនឲ្យ ពី ការ វាយ បក ក្នុង តង់ ទី មួយ

 អ្នកគាំទ្រអេក្វាឌ័រមានការរំភើបពេញតង់ទី២ នៅកីឡដ្ឋាន Khalifa International Stadium ខណៈដែលពួកគេបានតាមស្មើវិញភ្លាមៗបន្ទាប់ពីសម្រាក និងបន្តបង្កើតឱកាសទល់នឹងក្រុមហុល្លង់ដែលកំពុងវាយលុក។ ក្រុមអេក្វាឌ័រទាំងមូលបានរត់ទៅកាន់ទង់ជ្រុងដើម្បីអបអរជាមួយកីឡាករ Valencia បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីនៅនាទីទី៤៩ ធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១។

 លទ្ធផលនេះធ្វើឲ្យក្រុមហុល្លង់បន្តឈរលេខ១ក្នុងពូល ខណៈអេក្វាឌ័រឈរលេខ២ ដែលក្រុមទាំង២មាន៤ពិន្ទុដូចគ្នា។ ចំណែកសេណេហ្គាល់មាន៣ពិន្ទុឈរលេខ៣បណ្តោះអាសន្ន។ ការប្រកួតបញ្ចប់សម្រាប់ពូល A គឺហុល្លង់ត្រូវប៉ះកាតា ខណៈអេក្វាឌ័រប៉ះសេណេហ្គាល់នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print