ប្រធានាធិបតី ស៊ី ជីនពីង ផ្ញើលិខិតទៅមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃទី២៦ ខែវិច្ឆិកាបានផ្សាយខ្លឹមសារនៃសំបុត្រមួយច្បាប់របស់ប្រធានាធិបតីចិនស៊ី ជីនពីង ដែលផ្ញើជូនមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) នៅថ្ងៃទី២៦ ខែវិច្ឆិកា បានដកស្រង់លិខិតផ្ញើជូនមេដឹកនាំគីម ជុងអ៊ុន ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើង ដើម្បីខិតខំប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ពិភពលោក និងភាពរុងរឿង។

ប្រធានាធិបតីចិន លោក ស៊ី
ជីនពីង បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនថាចិនមានបំណងធ្វើការរួមគ្នាជាមួយ កូរ៉េខាងជើង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងសម្រាប់ពិភពលោក។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក ស៊ី
ជីនពីង បានធ្វើការកត់សម្គាល់ខាងលើនៅក្នុងសំបុត្រមួយច្បាប់ ដែលបានផ្ញើកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ ជាការឆ្លើយតបទៅនឹងសារអបអរសាទររបស់លោក គីម ជុងអ៊ុន ទៅកាន់លោក ស៊ី ក្រោយលោកត្រូវបានជ្រើសតាំងឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកម្មុយនីស្តចិន និងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣កាលពីខែតុលាកន្លងទៅ។ KCNA បន្ថែមថា លោក ស៊ី ជីនពីង ក៏បានសង្កត់ធ្ងន់ដែរថាពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្ដូរមិនធ្លាប់មានពីមុនមក ហើយចិនមានបំណងពង្រឹង ទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងជើង ដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ក៏ប៉ុន្តែ KCNA មិនបានបញ្ជាក់ថា តើនៅក្នុងសំបុត្រដដែលនោះ លោក ស៊ី ជីនពីង បានលើកឡើងពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងជាហូរហែនាពេលកន្លងមកដែរឬក៏យ៉ាងណានោះទេ ស្របពេលស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង ដោយម្ខាងទីក្រុងព្យុងយ៉ាងធ្វើតេស្ដមីស៊ីល រីឯម្ខាងទៀតគឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា៕ ដោយធីរីណា

រូប​ថត​ :​ TTXVN-VNA

...

រូប​ថត​ :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print