លោក ឧត្តមសេនីយ៍ឯក ស ថេត ជួបសំណេះសំណាល និងណែនាំកិច្ចការសំខាន់ៗជាមួយថ្នាក់ដឹកនាំផែនការងារចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជួបសំណេះសំណាល និងណែនាំកិច្ចការសំខាន់ៗជាមួយថ្នាក់ដឹកនាំផែនការងារចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា, ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការ បានធ្វេីការកោតសរសេីរដល់មន្ត្រីភាគច្រេីនបានចូលរួមអនុវត្តការងារ បំពេញតួនាទីភារកិច្ច ក្នុងការសម្រួលចរាចរណ៍ ធ្វេីសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ គណប្រតិភូជាតិ អន្តរជាតិ ប្រជាពលរដ្ឋ បានយ៉ាងល្អ លេីកលែងមន្ត្រីតិចតួចដែលអនុវត្តមិនបានត្រឹមត្រូវ ហេីយមន្ត្រីទាំងនោះ ក៏បានដកមកបញ្ឍរជេីង ដកសក្តិ ធ្វេីកិច្ចសន្យា ណែនាំអប់រំ រួចហេីយដែរនាពេលកន្លងមកនេះ ជាពិសេស លោកស្នងការបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗជាច្រេីនចំណុចដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃផែនការងារចរាចរណ៍ ដូចជា ពង្រឹងអំពីរបៀបរបបការងារ ពង្រឹងអំពីសំណុំរឿងករណីគ្រោះថ្នាក់ដោះស្រាយឲ្យមានសម្លាភាព និងត្រឹមត្រូវតាមច្បាប់ ពង្រឹងលេីសុជីវធម៌ សីលធម៌របស់មន្ត្រីអនុវត្តច្បាប់ ដូចជាការប្រេីប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ ធ្វេីការសហការជាមួយសាខាគយខណ្ឌ ដេីម្បីប្រគល់រថយន្តអត់ពន្ធដែលសមត្ថកិច្ចឃាត់បាន ។
ក្នុងកិច្ចប្រជុំនេះមានការចូលរួម ពីលោកស្នងការរង លោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកអធិការរងទទួលផែនការងារនគរបាលចរាចរណ៍ខណ្ឌទាំង១៤ និងលោកប្រធានក្រុមគោលដៅ បញ្ជាចរាចរណ៍ទាំងអស់ សរុបចំនួន ៨៣ ៕


ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print