ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី២៦ ខែវិច្ឆិកា ម្សិលមិញនេះ! ស្លាប់៦នាក់ និងរបួស១០នាក់

ចែករំលែក៖

ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ កើតឡើងចំនួន៩លើក បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និង១០នាក់របួស។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
សូមជម្រាបថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ដោយសារការបើកបរល្បឿនលឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង។
ជាមួយគ្នានោះសម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកាម្សិលមិញនេះដែរ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១៣៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ១.៨៦៣គ្រឿង ម៉ូតូចំនួន ១.៤៩៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៧៦គ្រឿង មានម៉ូតូចំនួន ១៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល២៦ថ្ងៃ(ចាប់ពីថ្ងៃទី០១ ដល់២៦ ខែវិច្ឆិកាម្សិលមិញនេះ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៤៧.០៩២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.៤៧៩គ្រឿង ម៉ូតូមានចំនួន ៣.៨២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ៕

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print