ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុករតនមណ្ឌល

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីចំនួន ៣នាក់ ពាក់ព័ន្ធករណីចែកចាយ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល សហការជាមួយសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនក្នុងបទល្មេីសជាក់ស្តែង។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅនៃអធិការដ្ឋាននគរបាលស្រុក បានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណីក្នុងបទល្មើសជាក់ស្ដែង។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននាំខ្លួនជនសង្ស័យចំនួន០៣នាក់គឺ៖ ១-ឈ្មោះ ជួន វិចិត្រ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិពេជ្រចង្វារ ឃុំរស្មីសង្ហារស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ២-ឈ្មោះ តាំង រចនា ហៅ លីលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។ និង៣-ឈ្មោះ ឡាយ ផល្លី ហៅ លី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។
ដោយឡែកវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន០៨ថង់ សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទដៃចំនួន០៣គ្រឿង(ម៉ាក oppo ចំនួន០២គ្រឿង ម៉ាក huawei ចំនួន០១គ្រឿង)។
-សម្ភារៈសម្រាប់ច្រកចែករំលែកលក់ថ្នាំញៀន និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង។
-រថយន្ត០១គ្រឿង ម៉ាក toyota prius ស៊េរីឆ្នាំ2006 ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AX- 3715។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ រួមនឹងវត្ថុតាង នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកានេះ ត្រូវបាននគរបាលស្រុកបានរៀបចំបញ្ជូនបន្តទៅកាន់ផែនជំនាញ ដេីម្បីអនុវត្តបន្តតាមច្បាប់៕

ដោយ៖អារុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print