សាហាវណាស់! ជនដៃដល់ពីរបានលួចពួនស្ទាក់កាប់ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះពីរនាក់ដាច់ត្រឹមកដៃផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងយប់
ខណៈដែលមានករណីហិង្សាមួយបានកើតឡើងបណ្ដាលឱ្យជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ត្រូវក្រុមជនសង្ស័យមិនស្គាល់មុខ២នាក់លួចពួនស្ទាក់កាប់ដាច់ត្រឹមកដៃគួរឱ្យរន្ធត់បំផុត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់នៅថ្ងែទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិ  ត្រពាំងរុន ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ដាក ហ័ស អាយុ២០ឆ្នាំ មានទីលំនៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មុខរបរកសិករ រងរបួសដាច់ត្រឹមកដៃនិងកាប់០១កាំបិតទៀតរបួសស្មាខាងស្តាំ និងអ្នករួមដំណើរឈ្មោះ អ៊ុក សុីណែត  អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍មិនមានរបួសនោះទេ។ ប្រភពបន្តថា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្នោតបានទទួលព័ត៌មានពីឈ្មោះ ផន វង់ ភេទស្រី អាយុ៣៥ឆ្នាំ ជាប្រជាពលរដ្ឋតាមរយៈទូរស័ព្ទ ដោយបានប្រាប់ថា នៅភូមិត្រពាំងរុន ឃុំច្រេស ជាប់ ព្រំប្រទល់ភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍មានជនសង្ស័យមិនស្គាល់មុខចំនួនពីរនាក់បានមកពួនស្ទាក់កាប់ទៅលើជនរងគ្រោះ២នាក់ ប៉ុន្តែត្រូវតែម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់។ តាមសម្ដីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីខ្លួនទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងទៅទិញម្ហូបនៅឃុំច្រេស ស្រុកចន្ទ្រា។ លុះពេលត្រឡប់មកវិញស្រាប់តែមានជនសង្ស័យមិនស្គាល់មុខចំនួនពីរនាក់បានពួនស្ទាក់កាប់បណ្ដាលឱ្យឈ្មោះ ដាក ហ័ស អាយុ២០ឆ្នាំ មានទីលំនៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទ៍ មុខរបរកសិករ រងរបួសដាច់កដៃ និងរបួសស្មាខាងស្តាំ ចំណែកជនរងគ្រោះម្នាក់ទៀតមិនបានរងរបួសនោះទេ ព្រោះរត់គេចទាន់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែកសមត្ថកិច្ចជំនាញស្រុកកំពង់រោទ៍បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្នោត កំពុងធ្វើការស្រាវជ្រាវបន្តដើម្បីចាប់ខ្លួនជនសង្ស័យឱ្យខាងតែបាន៕ ដោយ៖ សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print