ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦១នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសនាថ្ងៃទី២៧ វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​អាទិត្យ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៦១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនាថ្ងៃទី២៧ ខែវិច្ឆិកា ។

របាយការណ៍​ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន ៖ ជួញដូរ ១០ករណី ឃាត់​មនុស្ស​ ២១នាក់​ ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់​មនុស្ស​ ១១នាក់ (ស្រី ១នាក់)​ ,ប្រើប្រាស់ ៩ករណី ឃាត់​មនុស្ស​ ២៩នាក់ ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែវិច្ឆិកា រួមមាន៖

-មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ២០០៤៤៣,៩០ក្រាម និង១៤កញ្ចប់តូច ,កេតាមីន(Ke) ស្មេីនិង​ ៦,០៨ក្រាម ,អុិចស្តាសុី(mdma) ស្មេីនិង​ ១២,១៤ក្រាម ។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលចូលរួមបង្រ្កាបមានចំនួន ១២អង្គភាព ដូចខាងក្រោម​៖

កម្លាំងនគរបាលរាជធានី-ខេត្ត​-ក្រុង ៖ ១១អង្គភាព 

១ / មន្ទីរ ៖ ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ ។

២ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៤,៩១ក្រាម,Ke ៦,០៨ក្រាម និងMDMA  ១២,១៤ក្រាម ។

៣ / បាត់ដំបង ៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ២០,២០ក្រាម ។

៤ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,០ក្រាម ។

៥ / កំពត ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១២,០៦ក្រាម ។

៦ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់  ចាប់យកIce ២,៩០ក្រាម ។

៧ / រាជធានីភ្នំពេញ ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១២នាក់ ចាប់យកIce ២០០៣៦២,៦៩ក្រាម ។

៨ / ពោធិ៍សាត់ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។

៩ / ក្រចេះ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ។

១០ / ស្វាយរៀង ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១១កញ្ចប់តូច ។

១១ / ត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។

ដោយ​ឡែក​កម្លាំងកងរាជអាវុធហត្ថ ៖ ១អង្គភាព

១ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១២,១៤ក្រាម ៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print