ខេត្តព្រះសីហនុ៖ បេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ កម្លាំងប៉ុស្តិ៍នគរបាលបិតត្រាំង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើសកម្មភាពប៉ុនប៉ងប្លន់ទៅលេីជនជាតិចិននៅចំនុចអូរត្រាវ (មិនបានសម្រេច) ខណៈជនជាតិចិនកំពុងត្រូវបានស្ទាក់ប្លន់ មានប្រជាពលរដ្ឋមកទាន់ជនសង្ស័យក៏បានរត់គេចខ្លួន ។ បន្ទាប់មកប្រជាពលរដ្ឋបានជិះរថយន្តតាមក្រុមជនសង្ស័យដល់ចំនុចតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ក៏ត្រូវបានជនសង្យ័យដកកាំបិតតាំងតោគប់សំដៅមកលេីរថយន្តប្រជាពលរដ្ឋ ហេីយនាំគ្នាជិះម៉ូតូគេចខ្លួនមកដល់ចំនុចចំការខ្នុរ ភូមិចំណោតរាម ។ កម្លាំងនគរបាលប៉ុស្តិ៍បានចុះដល់ចំការខ្នុរស្វែងរក និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ម៉ូតូ០២គ្រឿង បែកគ្រាប់សោរទាំង០២) កាលពីវេលាម៉ោង២៣ និង៥៥នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពព័ត៌មាន បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ៣នាក់ ១-ឈ្មោះ នូវ សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើត ភូមិព្រែកនរិន ឃុំព្រែកនរិន ស្រុកឯកភ្នុំ ខេត្តបាត់ដំបង ស្នាក់នៅសង្កាត់០១ ក្រោយក្បាលឆាយ ។ ២-ឈ្មោះ អុឹម ថៃ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅសង្កាត់០១ ក្រុងព្រះសីហនុ ។ ៣-ឈ្មោះ អិត ថៃ ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូហុងដា ពណ៌ខ្មៅ ឆ្នាំ២០១៧ អត់ស្លាកលេខ
-ម៉ូតូ Scoopy ពណ៌ក្រហម អត់ស្លាកលេខ
-កាំបិតបុ័ងតោ ០១
-ទុលល្វីស ០២
-ដង្កាប់ ០១
-កាំភ្លេីងជ័រ ០១ដេីម ។
បច្ចុប្បន្នជនសង្ស័យខាងលើ នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកានេះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកសាងសំណុំរឿងបន្តតាមនីតិវិធី ៕ដោយ៖សហការី