ក្រសួងទេសចរណ៍អំពាវនាវកុំឱ្យដំឡើងថ្លៃសេវាកម្មទេសចរណ៍ ក្នុងពេលប្រឡងបាក់ឌុបខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍សូមកុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្សដែលត្រូវចូលរួមការប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខ។
គួរជម្រាបថា ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ដូច្នេះអនុរក្សនិងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗដែលឆ្ងាយពីលំនៅដ្ឋានបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡងនោះ។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បានអំពាវនាវជាមុនចំពោះប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ពិសេសចំពោះសេវាស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន មេត្តាបង្កលក្ខណៈងាយស្រួលកុំដំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្សនិងសិស្សានុសិស្សក្នុងពេលប្រឡងនោះ។
ដូចនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៏ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ពិសេសចំពោះសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណះងាយស្រួល កុំតម្លើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្មចំពោះអនុរក្សនិង សិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ក្រសួងទេសចរណ៏សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត នឹងចូលរួមអនុវត្តតាមសេចក្ដីអំពាវនាវខាងលើឱ្យ បានល្អ និងប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាពខ្ពស់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print