ចន ច័ន្ទលក្ខិណា ផ្ញើសារព្រមានប្រពន្ធថ្មី យុត្ថារ៉ា ឆានី

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូត អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញសារព្រមានជាលើកដំបូងទៅកាន់ភរិយាថ្មីរបស់លោក យុត្ថារ៉ា ឆានី ក្រោយពីនារីនោះបានធ្វើចិត្តមិនបានធ្វើបាបកូនស្រីរបស់នាង និងជានារីដែលបានមាក់ងាយចំពោះនាងខ្លាំងនោះ។

នៅលើហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី២៩ ខែឧសភា អ្នកនាង ចន ច័ន្ទលក្ខិណា បានព្រលះភរិយាថ្មីរបស់លោក យុត្ថារ៉ា ឆានី យ៉ាងចាស់ដៃថា នាង គឺជានារីចិត្ត មិនបានធ្វើបាបកូនស្រីរបស់ខ្លួន និងជានារីដែលបានមាក់ងាយចំពោះខ្លួន ដែលសឹងនឹងធ្វើឲ្យអ្នកនាងទប់ចិត្តមិនបាន។ នាបើកុំតែយល់មុខដល់លោក យុត្ថារ៉ា ឆានី ដែលនៅមានឈាមជាឪពុករបស់កូនស្រី អ្នកនាងទំនងជាហ៊ានប្រកាសសង្គ្រាមដោយបើកចំហរជាមួយនារីម្នាក់នោះផងដែរប្រសិនបើមិនបញ្ចប់ការមាក់ងាយនាង និងធ្វើបាបចិត្តកូនស្រីនាងនោះ។

អ្នកនាង បានសរសេរនៅលើហ្វេសប៊ុកថា «ស្តាយចិត្តដែលប៉ុន្មានឆ្នាំមកនេះ ខំប្រៀនប្រដៅ និងបញ្ចុះបញ្ចូលទឹកចិត្តកូនឲ្យគោរពស្រលាញ់គេដូចម្តាយដែរ ព្រោះគេជាប្រពន្ធប៉ា ដូច្នេះក៏ជាម៉ាក់កូនដែរ ចរិកបែបណឹងតើ បានកូនខ្ញុំជួបម្តងជា២ដងហើយ លែងហ៊ានជួបទៀត ខ្ញុំចេះតែឆ្ងល់ហើយសួរកូនតែកូនមិនប្រាប់ ដឹងតែនិយាយថា ខ្លាចមីង!»។ ទោះជាយ៉ាងណា អ្នកនាងអ្នកនាង ចន ច័ន្ទលក្ខិណាមិនបានបញ្ជាក់ឲ្យច្បាស់ថា ប្រពន្ធថ្មីរបស់លោក យុត្ថារ៉ា ឆានី បានធ្វើអីខ្លះឆ្គាំឆ្គងខ្លះមកលើកូននាង និងមកលើអ្នកនាងទេ ហើយក៏មិនបានបង្ហាញថា ភរិយាថ្មីរបស់លោក យុត្ថារ៉ា ឆានី នោះមុខមាត់យ៉ាងមិចនោះដែរ។

ក្រៅតែពីការទម្លាយរឿងរ៉ាវផ្ទៃក្នុងនេះដែរ នាងក៏ទម្លាយថា គ្រាន់តែថ្លៃសាលា ថ្លែម្ហូប និងរៀនគួរខាងក្រៅរបស់កូនស្រីក៏នាងជាអ្នករ៉ាប់រងដែរដែលការចំណាយនោះមិនក្រោម៧ពាន់ដុល្លារនោះទេ ប៉ុន្តែនាងនៅតែស៊ូទ្រាំ ដើម្បីកូនស្រី។ អ្នកនាងបានបន្តនៅលើហ្វេសប៊ុកបន្ថែមទៀតថា «បើកុំតែនៅគិតថា ជាឪពុករបស់កូនខ្ញុំ កុំអីខ្ញុំមិនទុកមុខអោយទេ សូមប្រាប់អ្នកក្រោយលោកផង កុំចេះតែហ៊ាន បើខ្ញុំគ្មានមាយាទ មិនមែនខ្ញុំចិញ្ចឹមកូនម្នាក់ឯងយ៉ាងត្រដាបត្រដួសទេ ខ្ញុំសុខចិត្តអត់ចាយខ្លួនឯង ដើម្បីទុកលុយអោយកូនរៀន! ១០០ក៏មិនបានជួយផង ហើយខ្ញុំក៏មិនសុំ ដោយសុខចិត្តទ្រាំទ្រម្នាក់ឯងប៉ុណ្ណឹងហើយ នៅហ៊ានអោយនាងមកមើលងាយខ្ញុំទៀត! នាងក៏មានកូនដែរ នាងដឹងច្បាស់ហើយ លើកទី១ហើយដែលខ្ញុំនិយាយ សូមប្រដៅប្រពន្ធលោកផង!»។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីលោក យុត្ថា រ៉ាឆានី បាននៅឡើយទេកាលពីម្សិលមិញ។ ប៉ុន្តែការទម្លាយជម្លោះគ្រួសារដ៏កម្រនេះ បានបង្ហាញយ៉ាងច្បាស់ថា ភរិយាក្រោយរបស់លោក យុត្ថារ៉ា ឆានី អាចជានារីចិត្តមិនបាន មិនខុសពីម្ដាយចុងទូទៅ ចំពោះកូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។ សារដដែលនេះ ក៏បានបង្ហាញថា អ្នកទាំងពីរ បានទាស់ពាក្យសម្ដីគ្នាយ៉ាងធ្ងន់ធ្ងរផងដែរ ទើបបណ្ដាលឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ឈានដល់ការបង្ហោះជាសាធារណៈ ព្រមាននារីម្នាក់នោះ ឲ្យឈប់មាក់ងាយមកលើខ្លួន និងធ្វើមិនល្អចំពោះកូនស្រី គ្រប់ពេលកូនស្រីទៅលេងឪពុក។ បើមិនដូច្នេះទេ គឺនាងនឹងប្រើធម៌ក្ដៅលែងយល់មុខអតីតស្វាមីទៀតហើយ។

សារ របស់អ្នកនាង ក៏បានស្ដែងចេញយ៉ាងច្បាស់ថា លោក យុត្ថារ៉ា ឆានី មិនបានរ៉ាប់រងទទួលខុសត្រូវលើកូនស្រី នោះទេ ក្រោយពេលអ្នកទាំងពីរបែកបាក់គ្នា និងស្វែងរកឃើញគូស្នេហ៍ថ្មីរៀងៗខ្លួននោះ៕

13173703_1030977983638631_510089888202418395_n

13295210_1104021136321708_1108035863_n YN9A0057

13102863_1031624103574019_1611737948865864856_n

12742380_974070682662695_5437343023838184004_n

13288217_1629795444007626_1967822366_o

13325663_1043146825755080_6637708144828802765_n

13241194_1035224026547360_8244995222324548155_n

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print