សមត្ថកិច្ចចុះបង្ក្រាបហាងលក់សត្វព្រៃជនជាតិចិនមួយកន្លែងនៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើខេត្តសៀមរាបបានចុះបង្រ្កាប​បទ​ល្មើសលក់សត្វព្រៃក្នុងភោជនីដ្ឋាជនជាតិចិនមួយកន្លែង​ដោយរឹបអូសសត្វព្រៃ​បានជា​ច្រើ​នគី​ឡូ ប៉ុន្ដែមិនដាក់ទោសអ្នកប្រព្រឹត្ដឡើយដោយគ្រាន់តែផាកពិន័យ​និងធ្វើកិច្ច​សន្យា​បញ្ឈប់​ប៉ុណ្ណោះ។

ប្រតិបត្ដិការនេះធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ក្នុងភូមិសាលាកន្សែង​សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ក្រោមការដឹក​នាំពីលោក ថេង សំណាង ព្រះរាជអជ្ញា​រងអម​សាលាដំបូងខេត្តសៀមរាប។

ភោជនីយដ្ឋានដែលលក់សាច់សត្វព្រៃនោះជារបស់ជនជាតិចិនដែល​មានយីហោ «អិល អិល អាយ អិនស៊ីហ្វូត» (LLIN Sea Food) ស្ថិក្នុងតំបន់ទេសចរណ៍​ក្រុងសៀម​រាប។​​ សត្វ​ព្រៃទាំង​នោះត្រូវសមត្ថកិច្ចជំនាញយក​​ទៅប្រលែងនៅអង្គការអភិរក្សមជ្ឍមណ្ឌលចម្រុះអង្គរ ACCB ភ្នំក្បាលស្ពាន ក្នុងស្រុកបន្ទាយស្រី។

លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយ​ស្រីបាន​ឲ្យដឹងថា ប្រតិបត្ដការនេះចាប់បានសត្វពស់ព្រៃ ២ក្បាល ​មានទម្ងន់៤គីឡូ​ក្រាម និង​អណ្ដើក​ព្រិចចំនួន ៧ក្បាលស្មើនិង៨គីឡូក្រាម។ ប៉ុន្ដែហាងលក់ដូរសាច់សត្វព្រៃនោះ សមត្ថ​កិច្ច​មិនបានបិទនោះទេដោយគ្រាន់តែធ្វើកិច្ចសន្យា ផាកពិន័យនិងបញ្ឈប់នូវការជួញដូរ។

លោកបន្ថែមថា សត្វព្រៃដែលបង្ក្រាបបានសមត្ថកិច្ចបានសម្រេចដឹកយកប្រគល់ឲ្យអង្គការអភិរក្សមជ្ឍមណ្ឌលចម្រុះអង្គរ ACCB នៅចំណុចភ្នំក្បាលស្ពាន ភូមិឃុនរាម ​ឃុំឃុនរាម ស្រុកបន្ទាយ​ស្រី ខេត្តសៀមរាប ។ យ៉ាងណាក៍ដោយតាមការសង្កេតឃើញកន្លងមកមានភោជនីយ​ដ្ឋាន និងកន្លែងសេវាកំសាន្ដជាច្រើនទៀត​ នៅតំបន់ទេសចរណ៍អង្គរ បានជួញដូរសាច់សត្វព្រៃ បើទោះបីសមត្ថកិច្ចជំនាញដឹងក៍ដោយ ដែលគេសង្ស័យថាជាឆ្នាំបាយរបស់ពួកគេ៕

1 (1)

1 (3)

1 (2)

ដោយ៖ និរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print