ភ្នំពេញ៖ តាមគម្រោងគណបក្សសង្គ្រោះជាតិនឹងហែក្បួននាំញត្តិទៅទូលថ្វាយព្រះមហាក្សត្រ នៅវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែឧសភា នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ាង ឆៃអាង នាព្រឹកមិញ ។ ប៉ុន្តែ១ម៉ោងមុននេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិហែញត្តិនោះទេ ដោយខ្លាចមានបញ្ហាកើតឡើង រវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រមិនអនុញ្ញាតឲ្យមានការហែញត្តិនេះ ។
សាលារាជធានីភ្នំពេញបានបង្ហាញអំពីចំហរ៤ចំណុច ក្នុងនោះប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែហែញត្តិ បើមានបញ្ហាកើតឡើង គណបក្សសង្គ្រោះជាតិ គឺជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ដែលកើតមានឡើង ។ មកទល់នឹងពេលនេះ សមត្ថកិច្ចកំពុងដាក់របាំងមិនឲ្យមានការហែក្បួននោះឡើយ ៕
ដោយ៖ សុខ ខេមរា
...