បុរសម្នាក់ចុះឆក់ត្រីនៅក្នុងប្រឡាយលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់រាយខ្សែភ្លើងចុះឆក់ត្រីនៅក្នុងប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់យ៉ាងអណោចអធ័ម​បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចប្រឡាយទឹកក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាប់ ចាន់ម៉េត ហៅផេន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានប្រពន្ធឈ្មោះ រស់ ស្រីទូច អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាទាបភ្លឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះបានក្រោកពីដំណេកដោយប្រាប់ស្ត្រីជាប្រពន្ធថា ទៅឆ្លុះកង្កែបហើយក៏ដើរចេញពីផ្ទះបាត់ទៅ ។ លុះព្រឹកឡើងមិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ស្ត្រីជាប្រពន្ធបានពឹងពាក់ឲ្យក្មួយនិងអ្នកជិតខាងតាមរក តែរកមិនឃើញ ។ ដោយមានការសង្ស័យអ្នកភូមិបាននាំគ្នាមុជទឹកប្រឡាយរាវរកមើល រហូតប្រទះឃើញសាកសពជនរងគ្រោះនៅបាតប្រឡា​យបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

តាមការសងន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះបានលង់ទឹកស្លាប់ខណៈចុះទៅឆក់ត្រីនៅក្នុងទឹកប្រឡាយ ។ ការស្លាប់របស់ជនរងគ្រោះមិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ហើយនោះ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

s (4)

s (2)

s (3)

s (1)

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print