អង្គការស្រាវជ្រាវពិសេសរបស់ថៃ DSI កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ បានប្រកាសឲ្យដឹងថា និងបញ្ចូនកម្លាំងតហាននិងប៉ូលិស ២,២០០នាក់ឡោមព័ទ្ធចាប់ព្រះចៅអធិការក្នុងវត្តដ៏ល្បីមួយនៅប្រទេសថៃដោយរងការចោទប្រកាន់ពីបទពុករលួយ។
ប្រភ័ពព័ត៌មានពី DSI បានឲ្យដឹងថា កម្លាំងទាហាននឹងត្រូវបញ្ចូនទៅយាមនៅច្រកផ្លូវចំនួន១៥កន្លែងចេញចូលក្នុងវត្ត Dhammakaya ដែលមានព្រះសង្ឃគង់នៅរហូតដល់ ២ពាន់អង្គ។ វត្តនោះមានផ្ទៃដីរហូតដល់ទៅ ៤០០ហិតាស្ថិតនៅភាគខាងជើងទីក្រុងបាំងកក។
សារព័ត៌មាន AFP បានផ្សាយថា DSI បានដាក់ឲ្យប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនិងឧទ្ធម្ភាគច័ក្រហោះពីលើវត្តតាមដានសមកម្មភាពសង្ស័យដើម្បីឈានដល់ការចាប់ខ្លួនព្រះសង្ឃជាចៅអធិការខាងលើ។
ព្រះចៅអធិការមានព្រះជន ៧២ រងការចោទប្រកាន់ពីបទប៉ុនប៉ងលាងលុយខ្មៅក្រោយពេលព្រះសង្ឃអង្គនោះទទួលប្រាក់ពីប្រធានឥណទានសហករណ៍ Klongchan ។ ចំណែកពុទ្ធបរិស័ទ្ធរាប់ពាន់នាក់បានបញ្ចាក់ថា សកម្មភាពទាំងនោះជាការប៉ុនប៉ងធ្វើឲ្យខូចកត្តិយសវត្ត។
បុគ្គលដែលជាចំណុចសំខាន់នៅក្នុងហេតុការខាងលើគឺលោក Supachai Srisupa aksom ។ លោកធ្លាប់បានកាត់ទោសជាប់ពន្ធនាគា ១៦ឆ្នាំកាលពីខែមីនាកន្លងមក ដោយលោករងការចោទប្រកាន់ពីបទគេងប្រាក់ប្រមាណ១១ពាន់លានបាត ស្មើ ៣០០លានដុល្លារអាមេរិកពីកម្មវិធីផ្តល់ឥណទានសហករណ៍ Klongchan លោកបានបម្រើការជានាយកប្រតិបត្តិនៅអង្គការនោះ។
លោក Supachai ត្រូវបានគេចាត់ទុកថា បានចំណាយចេញសែកជាច្រើនដែលមានតម្លៃជាង១ពាន់លានបាតដល់ក្រុមផ្សេងគ្នាពាក់ព័ន្ធនិងវត្ត Dhammakaya។ ដំណាងគណកម្មការវត្តខាងលើបានច្រានចោលការចោទប្រកានលាងលុយខ្មៅ ហើយចាត់ទុកថាជាការសង្ស័យគ្មានមូលដ្ឋាននិងអមនុស្សធម៌។
បើទោះបីរដ្ឋាភិបាលបានចេញបញ្ចាតាមចាប់ខ្លួនតាំងពីថ្ងៃទី១៧ ខែឧសភា ប៉ុន្តែនៅតែមិនអាំចចាប់ខ្លួនព្រះសង្ឃចៅអធិការបានឡើយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Paiboon Koomchaya បានប្រកាសឲ្យដឹងថា DSI បានឡើងគម្រោងចាប់ខ្លួនព្រះចៅអធិការ ប៉ុន្តែពេលវេលាដែលត្រូវសម្រុកចូលវត្តចាប់ព្រះកាយមិនទាន់ប្រកាសនៅឡើយ។ រដ្ឋាភិបាលកំពុងតែរងចាំឱកាសដើម្បីចៀសវាងការប៉ះទង្គិចគ្នាកើតឡើង៕
ប្រែសម្រួល៖ សាធី