លោក នេត្រ ភក្ត្រា បញ្ជាក់អំពីសត្វ ស្វាព្រាម (Trachypithecus germaini) ឈ្មោះអង់គ្លេស៖ Silvered Langur

ចែករំលែក៖

ភ្នំពេញ : លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ស្វាព្រាម (Trachypithecus germaini) ឈ្មោះអង់គ្លេស៖ Silvered Langur   មានពណ៌ខ្មៅប្រផេះពាសពេញលើដងខ្លួន ហើយផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងពណ៌ព័ទ្ធជុំវិញផ្ទៃមុខស្ទើតែលុបបាត់ត្រចៀក។ កូនស្វា​តូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។

លោកបន្តថា, សត្វប្រភេទនេះ ត្រូវបានគេប្រទះឃើញវត្តមាននៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង ហើយការសិក្សានេះ បានបញ្ជាក់វត្តមានសត្វប្រភេទនេះនៅតំបន់ព្រៃលិចទឹក ក្នុងតំបន់រ៉ាមសារស្ទឹងសែន ភូមិសាស្ត្រខេត្តកំពង់ធំ។ ចំណីអាហាររបស់វាមានដូចជា៖ ត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះ ត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ ស្វាព្រាម ចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃនេះក៏បានបង្ហាញពីសត្វ

ឆ្មាដាវ (Prionailurus bengalensis) ឈ្មោះអង់គ្លេស៖ Leopard Cat មានសម្បុរលឿង-ត្នោត រាយរោមអុចៗពណ៌ខ្មៅ ហើយវារស់នៅស្ទើគ្រប់ប្រភេទព្រៃ និងព្រៃឈើដាំ។ វាជាសត្វដែលមិនកាចសាហាវចំពោះមនុស្ស និងពូកែហែលទឹកណាស់។ ឆ្មាដាវមានវត្តមាននៅភាគឦសាន និងនិរតីនៃប្រទេសកម្ពុជា។ ឆ្មាដាវស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរ និងចុះក្នុងបញ្ជី​ក្រហម IUCN (LC) ជាប្រភេទរងគ្រោះថ្នាក់តិចតួច ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print