ភ្នំពេញ : ក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សំពោចធំ (Large-spotted civet) Viverra megaspila ជាប្រភេទមំសាសត្វមាឌតូចត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ សត្វសំពោចធំមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ភាគខាងត្បូងប្រទេសចិន និងឧបទ្វីបប្រទេសម៉ាឡេស៊ី។
ក្រសួងបរិស្ថាន បានលើកឡើងថា, សំពោចធំភាគច្រើនត្រូវបានកត់ត្រានៅតំបន់ដែលមានរយៈកំពស់ទាបក្រោម ៣០០ម (ធៀបនឹងនីវ៉ូទឹកសមុទ្រ)។
នៅក្នុងប្រទេសកម្ពុជា សត្វសំពោចធំ ភាគច្រើនត្រូវបានគេកត់ត្រាតាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តនៅក្នុងព្រៃល្បោះនៃតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត (ខេត្តមណ្ឌលគិរី) និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើង (ខេត្តព្រះវិហារ)។ កត្តាគំរាមកំហែងចំពោះសត្វសំពោចធំ មានដូចជា ការបាត់បង់ទីជម្រក និងការបរបាញ់/ដាក់អន្ទាក់ ៕
...
ដោយ : សហការី