ភ្នំពេញ៖ តាមកម្មវិធីគ្រោងទុកនៅព្រឹកថ្ងៃទី ២ខែធ្នូ ឆ្នាំ ២០២២ នេះ រាជធានី ភ្នំពេញ នឹង ធ្វើជាម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ អភិបាល រាជធានី និង រដ្ឋធានី អាស៊ាន (MGMAC 2022) និង វេទិកា អភិបាលក្រុង អាស៊ាន ឆ្នាំ ២០២២ (ASEAN Mayors Forum 2022) ក្នុង រយៈពេល ២ ថ្ងៃ នោះ គឺ ថ្ងៃ សុក្រ និង សៅរ៍ ថ្ងៃទី ២ និង ៣ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ នៅ សណ្ឋាគារ រ៉េស៊ីដង់ សុខា , ហើយ ជា គម្រោង នឹងមាន តំណាង ទីក្រុង និង ខេត្ត ចូលរួម ប្រមាណ ៨០ ទីក្រុង ក្នុង តំបន់ អាស៊ាន និង ក្រៅ អាស៊ាន មាន ជាង៣០ ទីក្រុងធំៗ ចូលរួម ផងដែរ ។
កម្មវិធី នេះ ជា គម្រោង នៅ ថ្ងៃ សុក្រ ទី ២ ខែធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ៩:០០ ដល់ ១០:១៥ ព្រឹក នឹងមាន ពិធី បើក ផ្លូវការ ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា ហើយ ក្នុង ពិធី នោះដែរ លោក ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ និង លោកស្រី បណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគម ទីក្រុង និង រដ្ឋបាល មូលដ្ឋាន ប្រចាំ តំបន់ អាស៊ី និង ប៉ាស៊ីហ្វិក (UCLG ASPAC) និង វេទិកា អភិបាលក្រុង អាស៊ាន (AMF) នឹង ឡើង អាន សុន្ទរកថា ស្វាគមន៍ ជាមួយនិង ការអាន សារ របស់លោក បណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការ អាស៊ាន ដោយ លោក Lee Yoong Yoong ប្រធាន នាយកដ្ឋាន កិច្ចការ សហគមន៍ នៃ លេខាធិការដ្ឋាន អាស៊ាន បន្ទាប់មក សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន អាន សុ ទ្ទរ កថា បើក កម្មវិធី តែម្តង ។
សម្រាប់ ព្រឹ ថ្ងៃទី០២ ខែធ្នូ ដដែល ក្រោយ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន បានបញ្ចប់ កម្ម វី ធី នៅ ម៉ោង ១០:៤៥ ដល់ ម៉ោង ១២:00 និង បន្ត បើក កិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ « ការពង្រឹង កិច្ចសហការ អាស៊ាន តាមរយៈ ការជំរុញ ការកសាង ទីក្រុង ឆ្លាត មាន ភាព ធន់ និង មាន ចីរភាព ប្រកបដោយ បរិវត្ត កម្ម និង បរិ យា ប័ន្ន តាម គន្លង ប្រក្រតីភាព ថ្មី » ដែល កិច្ចប្រជុំ នេះ ដឹកនាំ ដោយ លោក ឃូ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ និង លោកស្រី បណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការ សមាគម UCLG ASIAC និង AMF ។
ទស្សនវិស័យ របស់រ ដ្ឋ បាល ថ្នាក់ តំបន់ និង ថ្នាក់ក្រោម ជាតិ ដោយ ប្រទេស ព្រុយ ណេ គឺ លោក Awang Abdul Walid bin Haji Mataesan លេខាធិការ រង អចិន្ត្រៃយ៍ ( ក្រុង និង ស្រុក ) ក្រសួងមហាផ្ទៃ ព្រុយ ណេ ដា រ៉ូ សាឡា ម ដោយ ប្រទេស ឥណ្ឌូនេស៊ី ( ក្រសួងមហាផ្ទៃ នៃ ប្រទេស ឥណ្ឌូនេស៊ី ) ។ ប្រទេស កម្ពុជា ( តំណាង ក្រសួងមហាផ្ទៃ នៃ ព្រះរាជាណាចក្រ កម្ពុជា ) ប្រទេស ឡាវ ប្រទេស ម៉ាឡេស៊ី ប្រទេស មី យ៉ាន់ ម៉ា ប្រទេស ភី លី ពី ន ( សិង្ហ បុរី ប្រទេស ថៃ ប្រទេស វៀតណាម និង បញ្ចប់ ដោយ មតិ បូកសរុប កិច្ចប្រជុំ ដោយ ប្រធាន អង្គប្រជុំ ។
សម្រាប់នៅរសៀលថ្ងៃទី០២ ដដែល នឹងមាន កិច្ចប្រជុំតុមូល បន្តទៀត ដោយ ចែកចេញជា ៤ ក្រុម ដែលមាន ទាំង កិច្ចប្រជុំ អភិបាល រាជធានី និង រដ្ឋធានី អាស៊ាន (MGMAC 2022) ដោយផ្តោតលើការជំរុញ កិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុងជ្រោយ ដើម្បីទីក្រុង ឆ្លាតមាន ភាព ធន់ និង មានចីរភាព។ កិច្ចពិភាក្សាលើការធ្វើ ហិរញ្ញប្បទាន គម្រោង ដែលមាន ចីរភាព ដើម្បី ការអភិវឌ្ឍទីក្រុង ។ កិច្ចពិភាក្សា លើការអនុវត្ត គោលដៅ អភិវឌ្ឍន៍ ប្រកបដោយ ចីរភាព នៅ កម្រិត មូលដ្ឋាន ការស្វែងយល់ ពី កិច្ចសហការ និង ការអនុវត្ត គោលដៅ អភិវឌ្ឍន៍ ប្រកបដោយ ចីរភាព ដើម្បី បន្ស៊ី គ្នា រវាង ផែនការអភិវឌ្ឍន៍ ប្រកបដោយ ចីរភាព ក្នុង ទីក្រុង នៅ កម្រិត ប្រទេស នីមួយៗ និង កម្រិត តំបន់ ក៏ដូចជា នៅ រដ្ឋបាល មូលដ្ឋាន អាស៊ាន ។ កិច្ចពិភាក្សា លើ នគរូបនីយកម្ម អាស៊ាន ប្រកបដោយ ចីរភាព ការបង្ហាញ របាយការណ៍ នគរូបនីយកម្ម អាស៊ាន ប្រកបដោយ ចីរភាព ។ នៅ រសៀល ថ្ងៃ ដដែល នោះដែរ ក៏មាន ការ បន្ត កិច្ចពិភាក្សា តុមូល បន្តទៀត ផងដែរ ។
ដោយឡែក សម្រាប់ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២ នៅពេល ព្រឹក តាម កម្មវិធី នឹងមាន ការបង្ហាញ ឯកសារ វីដេអូ « អាស៊ី ម៉ែត មួយ » ការបង្ហាញ ឯកសារ វីដេអូ ស្តីពី វេទិកា អភិបាលក្រុង អាស៊ាន (AMF) ។ ការបង្ហាញ ឯកសារ វីដេអូ ស្តីពី ការធ្វើជា ម្ចាស់ផ្ទះ អាស៊ាន របស់ ព្រះរាជាណាចក្រ កម្ពុជា ។ ប្រសាសន៍ ស្តីពី លទ្ធផល កិច្ចពិភាក្សា តុមូល ដោយ លោក ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ លោក បណ្ឌិត Emil Elestianto Dardak អភិបាលរង ខេត្ត ជ្វា ខាងកើត (East Java) ប្រទេស ឥណ្ឌូនេស៊ី ប្រធាន សមាគម EAROPH តំណាង អង្គការសហប្រជាជាតិ ផ្នែក ទីជម្រក (UN-Habitat) លោកស្រី Madelaine Alfelor Gazman ទូត សុ ឆន្ទៈ នៃ អង្គការ UCLG ASPAC លោកស្រី Noraini Roslan ប្រធាន ក្រុមប្រឹក្សា ទីក្រុង Klang ប្រទេស ម៉ាឡេស៊ី ។
មតិបូកសរុប កិច្ចពិភាក្សា (៥ នាទី ) របស់ លោកស្រី បណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការ សមាគម UCLGASPAC និង AMF ។ កិច្ចពិភាក្សា តុមូល សេចក្ដីថ្លែងការណ៍ វេទិកា អភិបាលក្រុង អាស៊ាន (AMF) នៅ រាជធានី ភ្នំពេញ ឆ្នាំ ២០២២ និង ការបោះឆ្នោត ជ្រើសរើស ម្ចាស់ផ្ទះ នៅ ឆ្នាំ ២០២៣ ដឹកនាំដោយ លោក ឃួ ង ស្រេង អភិបាល រាជធានីភ្នំពេញ និង លោកស្រី បណ្ឌិត Berzelis Irswui Tanraokewi អគ្គលេខាធិការ សមាគម UCLG ASPACនិង AMF ។ ការប្រកាស ពី ភាពជា ប្រធានវេទិកាអភិបាលក្រុង អាស៊ាន (AMF) នៅ ឆ្នាំ២០២៣ ( កម្មវិធី ផ្ទេរតំណែង ជា ប្រធានAMFរបស់ កម្ពុជា ជូនទៅ ទីក្រុង នៃ ប្រទេស ឥណ្ឌូនេស៊ី ) ៕ ដោយ៖ សំរិត