ភ្នំពេញ : សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនដល់សមាជិក សមាជិកា សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ស.ស.យ.ក. នឹងរៀបចំកម្មវិធី «អបអរសាទរ ខួ បលើកទី៤៤ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា» នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សមាជិក សមាជិកា សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងផ្តល់កិត្តិយសចូលរួមទាំងអស់គ្នាអោយបានច្រើនកុះករ ។
សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនដល់សមាជិក សមាជិកា សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ សសយកនឹងរៀបចំកម្មវិធី «អបអរសាទរខួប លើកទី៤៤ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា» ក្នុងគោលបំណងរំលឹកដល់គុណូបការគុណ និងស្មារតីពលីកម្មរបស់យុវជនជារៀមច្បង ដែលជាស្ថាបនិកបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានាថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ១៩៧៨ និងការរៀនសូត្រពីគំរូវីរភាពនៃការដឹកនាំចលនាយុវជនក្នុង “ស្មារតី២ធ្នូស្ថិតស្ថេរជាអមតៈ» រហូត ដល់ដំណាក់កាលបន្តវេនប្រែក្លាយជាសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងការចូលរួមរបស់យុវជនដើម្បីសម្រេច បានសមិទ្ធផលក្នុងបុព្វហេតុជាតិ និងមាតុភូមិ ដោយមានសហភាពសហព័ន្ធយុវជនកម្ពុជាជាវេទិកា កម្មវិធីអបអរ សាទរនេះ គ្រោងនឹងប្រព្រឹត្តទៅ៖
កាលបរិច្ឆេទ : ថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ | វេលាម៉ោង ៤រសៀល
ទីតាំង : វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ
សមាសភាពចូលរួម ១) ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក២) សាធារណជន យុវជន យុវនារី សិស្សានុសិស្ស និស្សិត
សូមជម្រាបជូនដែរថា កម្មវិធី «អបអរសាទរខួបលើកទី៤៤ ថ្ងៃកំណើតសហភាពសហព័ន្ធ យុវជនកម្ពុជា» នឹងមានការតាំងបង្ហាញនូវពិព័រណ៍សមិទ្ធផលនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានី-ខេត្ត និង នីតិបុគ្គលជាសមាជិក ការទស្សនាសារមនី្ទរវិមានឈ្នះ ឈ្នះ រួមជាមួយនឹងស្តង់ម្ហូបអាហារដែលនឹងរៀបចំពេញមួយ រសៀល ព្រមទាំងការប្រគំតន្ត្រីយុវជន ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុ ជាជាច្រើនរូប ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សមាជិក សមាជិកា សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងផ្ដល់កិត្តិយសចូលរួមទាំងអស់គ្នាអោយបានច្រើនកុះករ នៅវិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ ដោយសេរី និងឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយៈលេខ ០៩៦ ៤៥ ៣៥ ៤៤៥ និង ០៨៦ ៨២ ៧៤ ០៤ ៕
ដោយ : សិលា