សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថវិកាចំនួន18,473,570ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ

ចែករំលែក៖

ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២  បញ្ជាក់ថា ថវិកាចំនួន18,473,570ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ។

សម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកផ្លូវការ សម្តេចយ៉ាងដូច្នេះថា, បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ថវិកាចំនួន18,473,570ដុល្លារដែល ចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅ

ត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍បន្តថា, ដើម្បីធានាថាឆ្នាំ២០២៥កម្ពុជានឹងអស់គ្រាប់មីនខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ពន្ធមុនីរត្ឋ័បញ្ចេញថវិកាសន្សំរបស់

រាជរដ្ឋាភិបាលចំនួន៣០លានដុល្លារភ្លាម ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សម្តេចតេជោ ថ្លែងបន្តថា, ថវិកានេះរួមជាមួយថវិកាពីដៃគូរ

អភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ២០២៤និង២០២៥អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បី

រៀបចំថវិកាប្រចាំឆ្នាំ។

សម្តេចតេជោ លើកឡើងថា, ដើម្បីឲ្យឆ្នាំ២០២៥កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្តិភាពនិងដោយស្នាមញញឹមខ្ញុំសូមអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។

សម្តេចតេជោ សូមឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំគ្មានមនុស្ស

ស្លាប់ របួសនិងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីន រយះពេល៥៥ឆ្នាំ(១៩៧០.២០២៥)៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print