ខេត្តកណ្តាល : នាថ្ងៃទី ០១ ខែធ្ន ឆ្នាំ ២០២២ លោក ហែល តូនី និងលោកស្រី វ៉ាន់ ចាន់ថូ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋាន ស្រុកពញាឮ ខេត្តកណ្តាល រួមជាមួយមន្រ្តីថ្នាក់ដឹកនាំរដ្ឋបាលប្រចាំស្រុកពញាឮ បាន បាននាំយកថវិកាដ៏ថ្លៃថ្លារបស់លោកតាហោ និងលោកស្រី ជូនដល់សិស្សថ្នាក់ទី១២ ទាំង៥វិទ្យាល័យ ដើម្បីជាសោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលត្រូវទៅប្រឡងបាក់ឌុបនៅទីក្រុងតាខ្មៅនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។
សូមបញ្ជាក់ថា, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដែលប្រជាពលរដ្ឋ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល និយមហៅថា, (តាហោ) តែងតែបានជួយដល់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ក្នុងមូលដ្ឋានស្រុកពញាឮ ពិសេសយកចិត្តទុកដាក់ចំពោះយុវជន ដែលជាធនធានមនុស្ស សរសរទ្រូងនៃប្រទេសជាតិ ជំរុញឲ្យខិតខំសិក្សា និងប្រលងទទួលបានជ័យលាភីល្អ ៕
ដោយ : សិលា