វាយប្រហារគ្រាប់បែកនៅទួគីស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស​៦នាក់ស្លាប់និងជាង​២០នាក់រងរបួសនៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកអត្តឃាត​នៅតំបន់ Silopi និង Van ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសទួគី ជាតំបន់ដែលមានជនជាតិឃឺតរស់នៅភាគច្រើន។

សារព័ត៌មាន រ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានពីប្រទេសទួគីផ្សាយថា ពលរដ្ឋស្លូតត្រង់៤នាក់ស្លាប់នៅក្នុងហេតុការ និង ១៩រងរបួស​ក្នុងនោះមានសន្តិសុខ ៥នាក់ក្នុងការបំផ្ទុះគ្រាប់បែកនៅស្រុក​ Silopi ។

ទូរទស្ស ​NTV របស់ទួគីបានផ្សាយថា មានឧប្បករណ៍ផ្ទុះកែឆ្នៃត្រូវបានដាក់នៅក្នុងលូទឹក ហើយផ្ទុះឡើងពេលរថយន្តប៉ូលិសឆ្លងកាត់ ។ ​គណបក្សជនជាតិឃឺត​ PKK  រងការចោទ​ប្រកាន់នៅពីក្រោយការវាយប្រហារខាងលើ។ ស្រុក​ Silopi និងជិតព្រំដែនប្រទេសទួគី និងអីរ៉ាក់ គឺជាទីតាំងកណ្តាលក្នុងការផ្ទុះអាវុធរវាងជនជាតិឃឺតនិងកម្លាំងទាហានរដ្ឋាភិបាល។

អ្នករងរបួសត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យនៅក្បែរនៅដោយរថយន្តជួយសង្គ្រោះ ​ហើយអ្នកខ្លះរងរបួសធ្ងន់ស្ថិតក្នុងការសង្គ្រោះបន្ទាន់។

នៅក្នុងការវាយប្រហារមួយផ្សេងទៀតក្នុងខេត្ត ​Van ក្រុមទាហាន PKK រងការចោទប្រកាន់ថា​ បានវាយប្រហារទៅលើរថពាសដែកបណ្តាលឲ្យទាហាន២នាក់ស្លាប់និងម្នាក់រងរបួស។

តាមតួលេខរបស់រដ្ឋាភិបាលមានកម្លាំងទាហានទួគី ៥០០នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមទហាន ជនជាតិឃឺត។ ចំណែកទាហានឃឺតប្រមាណ​ ៤,៩០០នាក់ត្រូវបានសម្លាប់ផងដែរ។ អង្គការសិទ្ធិមនុស្សបានបង្ហាញការព្រួយបារម្ភខ្លាចមានពលរដ្ឋស្លូតត្រង់ជាច្រើនស្លាប់នៅក្នុងហេតុការប៉ះទង្គិចគ្នានោះ៕

a

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print