ស្បែកជើង Nike ប្រហែល ៣០០លានគូកំពុងត្រូវបានផលិតនៅក្នុងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ ដែលស្មើនឹង 50% នៃផលិតផលស្បែកជើងសរុបរបស់ក្រុមហ៊ុន។
នាយកប្រតិបត្តិក្រុមហ៊ុន Nike Group លោក Andy Campion បាននិយាយនៅក្នុងកិច្ចប្រជុំចុងក្រោយជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមថា “ស្បែកជើង Nike ប្រហែល៣០០លានគូកំពុងត្រូវបានផលិតនៅក្នុងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ” ។
យោងតាមលោក Andy Campionបានឱ្យដឹងថា បច្ចុប្បន្ន Nike ផលិតស្បែកជើងប្រហែល ៦០០លានគូក្នុងមួយឆ្នាំ ហើយ 50% ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម ៥0% នៃសម្ភារសម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់សកលរបស់ Nike ក៏មកពីប្រទេសវៀតណាមផងដែរ។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់ Nike ដែលបានរួមចំណែកយ៉ាងច្រើនដល់ការនាំចេញ កំណើនសេដ្ឋកិច្ច និងការងាររបស់វៀតណាមក្នុងរយៈពេលកន្លងមក។
វៀតណាមបានចូលរួមក្នុងការចរចា និងបានចុះហត្ថលេខាលើ 17 FTA ជាមួយនឹងប្រទេសដែលមានសេដ្ឋកិច្ចប្រហែល៦០ ហើយកំពុងបន្តខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មចង្វាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារនាំចេញ។
នាយករដ្ឋមន្ត្រីបានស្នើក្រុមហ៊ុន Nike Group ពង្រឹងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចុងក្រោយបង្អស់ គាំទ្រវៀតណាមលើកកម្ពស់សមត្ថភាពគ្រប់គ្រងក្នុងទិសដៅទំនើបកម្ម ផ្តល់ការណែនាំអំពីគោលនយោបាយ បណ្តុះបណ្តាលធនធានមនុស្សជាដើម ជំរុញការអភិវឌ្ឍបៃតង ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចរង្វង់។ រួមចំណែកក្នុងការចូលរួមជាមួយវៀតណាមកាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
ក្រុមហ៊ុន Nike Corporation (USA) គឺជាក្រុមហ៊ុនផលិតស្បែកជើង និងសម្លៀកបំពាក់កីឡាឈានមុខគេមួយរបស់ពិភពលោក។ បណ្តាញផ្គត់ផ្គង់សកលរបស់ Nike រួមមានរោងចក្រស្បែកជើងចំនួន ១៩១រោងចក្រ នៅក្នុងប្រទេសចំនួន ១៤ប្រទេស និងរោងចក្រកាត់ដេរ ចំនួន ៣៤៤ រោងចក្រ នៅក្នុងប្រទេសចំនួន ៣៣ ដែលក្នុងនោះប្រភពផ្គត់ផ្គង់ធំបំផុតគឺនៅក្នុងប្រទេសវៀតណាម។
រោងចក្រទាំងនេះមានបុគ្គលិកសរុបចំនួន៥២៦ ៨៩០នាក់ ក្នុងនោះ ៧៧% ជាស្ត្រី។ ក្នុងចំណោមរោងចក្រចំនួន ១៥២ មានរោងចក្រចំនួន១១៨ ដែលមានទីតាំងនៅភាគខាងត្បូង ២២រោងចក្រនៅភាគខាងជើង និង១២រោងចក្រនៅតំបន់កណ្តាល នៃប្រទេសវៀតណាម៕ ដោយធីរីណា
រូបថត : TTXVN