លោក ដួង តារា : ពលរដ្ឋឆ្ងល់ ដីចំណីផ្លូវសាធារណៈ ហេតុអ្វីភាគីម្ខាងមានទោស និងម្ខាងទៀតបែរជាមានសិទ្ធិចាក់លុបយកធ្វើជាសម្បត្តិឯកជនបាន?

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា,ពលរដ្ឋឆ្ងល់ ដីចំណីផ្លូវសាធារណៈ ហេតុអ្វីភាគីម្ខាងមានទោស និងម្ខាងទៀតបែរជាមានសិទ្ធិចាក់លុបយកធ្វើជាសម្បត្តិឯកជនបាន?

លោកបានបញ្ជាក់ថា, លោកតា សែប ស្រួល អាយុ៧៦ឆ្នាំ ធ្លាប់បានអាស្រ័យផលលើដីទំហំ ២៥មX១៥០ម នៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ដែលមានអតីតមេភូមិ មេឃុំចាស់ យន់ រី និងមេឃុំថ្មី ស៊ឹម យ៉ុង ទទួលដឹងឮពិតប្រាកដមែន។ មានប្រជាពលរដ្ឋជាង៤០គ្រួសារក៏បានផ្តិតមេដៃទទួលស្គាល់ថាចាប់តាំងពីឆ្នាំ ១៩៨០មក លោកតាបានជីកអណ្តូងស្រះ៣ចិញ្ចឹមត្រីនិងដាំដំណាំបន្លែពិតប្រាកដមែន។ បញ្ជាក់បន្ថែមពីលើមេឃុំទាំងពីរ នៅឆ្នាំ ២០០៧ លោកអនុភូមិចាស់មុនឈ្មោះ សេង គាង ក៏បានទទួលស្គាល់ដោយបានធ្វើរបាយការណ៍កំណត់ហេតុជាមួយកំនូសប្លង់ដីជូនមេឃុំជ្រាបថា លោកតា សែប ស្រួល ពិតជាបានកាន់កាប់អាស្រ័យផលលើដីខាងលើពិតមែន។

លោក ដួង តារា បានបន្តថា, លុះដំណក្រោយមករដ្ឋបានពង្រីកផ្លូវដែលបានកាត់លើគាត់អស់៥ម។ លោកតាមិនមានការតវ៉ាអ្វីទេ ហើយក៏បន្តអាស្រ័យផលលើដីនោះជាបន្ត។

ថ្មីៗកន្លងទៅនេះ ស្រាប់តែមានបុគ្គលផ្សេងដែលទិញដីពីក្រោយដីគាត់បានបូមខ្សាច់មកចាក់លុបលើអណ្តូស្រះត្រីគាត់បម្រុងយកទៅធ្វើជាកម្មសិទ្ធិឯកជនទៅវិញ ទើបលោកតា សែប ស្រួល ឆ្ងល់ហើយបានសួរនិងតវ៉ាទៅអាជ្ញាធរ ក្នុងនោះដោយមានការប្តឹងផ្តល់គ្នាទៀតផង។

លោកថា, មិនពិបាកដោះស្រាយទេ ប្រសិនបើដីនេះជាចំណីផ្លូវសាធារណៈរបស់រដ្ឋពិតមែននោះអាជ្ញាធរ ជាពិសេសចៅហ្វាយស្រុក កោះធំ អាចដោះស្រាយបានហើយ។

លោកលើកឡើងថា, ខ្ញុំបានសួរបញ្ជាក់ទៅលោកអតីតមេឃុំចាស់ យន់ រី ក៏បានបញ្ជាក់ថាដីដែលលោកតា សែប ស្រួល ធ្លាប់បានកាន់កាប់អាស្រ័យផលជាយូរមកហើយ គឺជាចំណីដីផ្លូវសាធារណៈរបស់រដ្ឋពិតប្រាកដមែន។ ប៉ុន្តែពេលនេះឈ្មោះ មាន វុទ្ធី បាននិងកំពុងចាក់ដីខ្សាច់លុបយក (?)។

លោកបន្តថា, ខ្ញុំបានពន្យល់លោកតា សែប ស្រួល ហើយ ទោះបីលោកតាកាន់កាប់យូរឆ្នាំមកដូច្នេះមែន ប៉ុន្តែពេលនេះដីនោះគឺជាចំណីផ្លូវសាធារណៈទៅហើយ គឺពុំអាចស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិបានឡើយ។ លោកតាបានយល់និងទទួលស្គាល់ ហើយសន្យាឈប់ទាមទារជាកម្មសិទ្ធិចាប់ពីពេលនេះ។ លោកតាសំណូមពរថា ព្រោះដីអណ្តូងស្រះទាំងនោះគាត់បានអាស្រ័យផលតាំងពីឆ្នាំ ១៩៨០មក ដូច្នេះប្រសិនបើអាច គឺគាត់សុំបន្តចិញ្ចឹមត្រីនិងដាំបន្លែដើម្បីចិញ្ចឹមក្រពះ បើរដ្ឋត្រូវការពង្រីកផ្លូវឬត្រូវការយកទៅធ្វើអ្វីពេលណាគឺលោកតាមិនតវ៉ាឬទាមទារសំណងអ្វីឡើយ។

ប៉ុន្តែភាគីម្ខាងទៀតត្រូវបញ្ឈប់សកម្មភាព ឬបន្តចាក់ដីលុបយកចំណីផ្លួវដីរដ្ឋគឺជាសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់អាជ្ញាធរនៅទីនោះ។ យើងពិចារណាមើល… ខ្ញុំមិនជឿថាមានការឃុបឃិតគ្នាទេ។

យើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លានៅក្នុងសង្គមទាំងអស់គ្នា! ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print