ភ្នំពេញ : ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មភ្នាក់ងារទេសចរណ៍ចំនួន ០២ ក្រុមហ៊ុន រួមមាន៖
១. ភ្នាក់ងារទេសចរណ៍ អង្គរ ឌីសស្ខាវវើរ ទេសចរណ៍ (Angkor Discover Travel)
២. ភ្នាក់ងារទេសចរណ៍ ជេ.អិល.ធី.ធី ត្រាវែល &ធួរ (J.L.T.T Travel & Tours)
ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីជាប្រតិបត្តិករទេសចរណ៍ សមាគមឧស្សាហកម្ម ទេសចរណ៍ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
...
ដោយ : សិលា