Granit Xhaka សមាជិកថ្មីរបស់ក្រុមកាំ ភ្លើងធំជាប់ជម្រើសជាតិស្វុីសទៅលេងយូរ៉ូ

ចែករំលែក៖

កីឡាករខ្សែបម្រើ Granit Xhaka ដែល ក្លិប Arsenal ទើបតែទិញនោះត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិស្វ៊ីសដើម្បីដណ្តើមជើងឯកទ្វីបអឺរ៉ុបឬហៅថា យូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំង។

ប្រទេសស្វុីសស្ថិតនៅក្នុងពូល Aដែលនឹងត្រូវប្រកួតជាមួយម្ចាស់ផ្ទះ បារាំង រ៉ូម៉ានី និងអាល់បានី ។

ខ្សែបម្រើវ័យ២៣ឆ្នាំនេះត្រូវក្រុមកាំភ្លើងធំទិញមកពីក្រុម Borussia Monchengladbach របស់អាល្លឺម៉ង់ ។ ពេលនេះគ្រូបង្វឹកជម្រើសជាតិស្វ៊ីុសលោកVladimir Petkovic សម្រេចជ្រើសយកកីឡាករ២៣រូបមាន ដូចជាៈ

អ្នកចាំទី: កីឡាករRoman Buerki (Borussia Dortmund), កីឡាករMarwin Hitz (Augsburg),កីឡាករ Yann Sommer (Borussia Moenchengladbach)។

ខ្សែការពារ: កីឡាករJohan Djourou លេងឲ្យក្លិប (Hamburg SV), កីឡាករNico Elvedi លេងឲ្យក្លិប (Borussia Moenche ngladbach), កីឡាករ Michael Lang លេង ឲ្យក្លិប (FC Basel), កីឡាករ Stephan Lichtsteiner លេងឲ្យក្លិប (Juventus), កីឡាករ Francois Moubandje លេងឲ្យ ក្លិប (Toulouse), កីឡាករRicardo Rodriguez លេងឲ្យក្លិប (VfL Wolfsburg), កីឡាករ Fabian Schaer លេងឲ្យក្លិប (Hoffenheim), កីឡាករ Steve Von Bergen លេងឲ្យ ក្លិប (Young Boys)។

ខ្សែបម្រើ: កីឡាករValon Behrami លេងឲ្យក្លិប (Watford),កីឡាករ Blerim Dzemaili លេងឲ្យក្លិប (Genoa), កីឡាករ Gelson Fernandes លេងឲ្យក្លិប (Rennes), កីឡាករFabian Frei លេងឲ្យក្លិប (Mainz 05), កីឡាករXherdan Shaqiri លេងឲ្យក្លិប (Stoke City),កីឡាករ Granit Xhakaលេងឲ្យក្លិប (Borussia Moenchengladbach), កីឡាករDenis Zakaria (Young Boys)។

ខ្សែប្រយុទ្ធ: កីឡាករEren Derdiyok លេងឲ្យក្លិប (Kasimpasa), កីឡាករBreel Emboloលេងឲ្យក្លិប (FC Basel), កីឡាករAdmir Mehmedi លេងឲ្យក្លិប (Bayer Leverkusen), កីឡាករHaris Seferovic លេងឲ្យក្លិប (Eintracht Frank furt), កីឡាករShani Tarashaj លេងឲ្យក្លិប (Grasshoppers)៕

GUNNER-main_2792289a

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print