ភ្នំពេញៈ មេធាវី ពេជ រតនា អត្តលេខ ៣៤៦ ដែលធ្វើការនៅការិយាល័យមេធាវី យុត្តិធម៌ និង សហការី មានទីស្នាក់ការនៅផ្ទះលេខ ៤២០ ផ្លូវ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)នាំខ្លួនឯចំណតរថយន្តក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិកនៅមុខសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ ពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយ តែមិនមានការបញ្ជាក់ប្រាប់ពីអង្គភាព ACU ចោទតាមមាត្រាណានៅឡើយទេ។
លោកមេធាវីរូបនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក បន្ទាប់ពីឃាត់ខ្លួនរយះពេល៤៨ម៉ោងតាមនិតិវិធី។
ប្រភពពីមន្ត្រីសាលាដំបូងបានអោយដឹងថាៈ លោកមេធាវី ពេជ រតនា ភរិយារបស់គាត់ជាមន្ត្រីក្រឡាបញ្ជីសាលាដំបូងរាជធានីផងដែរ៕
ដោយ សុខ ខេមរា
...