អតីត​ប្រធានាធិបតី​ប្រទេសឆាត ​លោក Hissene Habre ត្រូវកាត់ទោសជាប់ពន្ធនាគាមួយជីវិត

ចែករំលែក៖

តុលាការពិសេសរបស់ទ្វីបអាហ្វ្រិកដែលមានទីតាំងនៅក្នុងប្រទេសសេណេហ្គាលកាលពីថ្ងៃទី​៣០ ខែឧសភា បានសម្រេចកាត់ទោសអតីតប្រធានាធិបតីប្រទេស ​Chad  លោក ​​Hissene Habre ជាប់គុកមួយជីវិត ដោយរងចោទប្រកាន់ពីបទបំពានផ្លូវភេទ សម្លាប់មនុស្សដោយចេតនា ជួញដូរមនុស្ស និងចាប់ជំរិតប្រើហឹង្សា។

លើសពីនេះទៅទៀតតុលាការបានចោទប្រកានពិបទឧក្រិត្តកម្មសង្គ្រាមទៀតផង។ អតីតប្រធានាធិបតីមានរយៈតែ​១៥ថ្ងៃប៉ុណ្ណោះដើម្បីតវា​។

កាលពីថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ តុលាកាពិសេសអាហ្វ្រិកដែលបង្កើតឡើងដោយសហគមន៍ទ្វិបអាហ្វ្រិកមានទីតាំងនៅសេណេហ្គាលបានចាប់ផ្តើមកាត់ទោសអតីតប្រធានាធិបតី។ ក្នុងរយៈពេល​ ៥៦ថ្ងៃបើកសាវនាការមានសាក្សីរហូតដល់ទៅ​ ៩៣នាក់បានចេញមកធ្វើជាសាក្សីប្រឆាំងអតីតប្រធានាធិបតី។

អតីតប្រធានាធិបតី​ Habre កាន់អំណាចដឹកនាំប្រទេសឆាត ចាប់ពីឆ្នាំ​១៩៨២ រហូតដល់ឆ្នាំ​១៩៩០ ។ ក្រោយពេលលោកចុះចេញពីដំណែដោយសារតែការធ្វើរដ្ឋប្រហារយោធា លោកក៏បានភៀសខ្លយនទៅកាន់ប្រទេស​សេណេហ្គាល ​ហើយត្រូវបានចាប់ខ្លួននៅថ្ងៃទី​៣០ ខែមិថុន ឆ្នាំ​២០១៣ នៅក្នុងផ្ទះផ្ទល់ខ្លួនក្នុងទីក្រុង Kakar ៕

a

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print