ភ្នំពេញ : លោក អេង ឆៃអ៊ាង ត្រូវបានគេទម្លាយរូបភាព និងវីដេអូ ដែលប្រមូលជំនួយទៅលេងល្បែងនៅកាស៊ីណូ ក្នុងសហរដ្ឋអាមេរិក ថ្មីៗនេះ ខណៈកាលនៅកម្ពុជាក៏តែងងប់ងល់និងល្បែង មិនសមជាអ្នកនយោបាយ ហើយអ្នកគាំទ្រ ប្រហែលមិនដឹងមេរបស់ខ្លួន ជាមនុស្សប្រភេទនេះទេមើលទៅ ។
សូមបញ្ជាក់ថា ៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទម្លាយរូបភាព និងវីដេអូ ដែលលោកប្រមូលជំនួយពីអ្នកគាំទ្រ យកទៅលេងល្បែងកាស៊ីណូ នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ បើតាមរយៈរូបភាពនេះ តើអ្នកផ្តល់ប្រាក់ អ្នកដើរតាមការអូសទាញរបស់គាត់ ក្អួតឈាមទេ ?
សូមជម្រាបជូនថា, ហ្វេសប៊ុកឈ្មោះ «កុមារ ពេជ្រ» បានបង្ហោះវីដេអូ និងរូបភាព លោក អេង ឆៃអ៊ាង នៅរាត្រីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានបង្ហើបថា៖ «ស្តេចល្បែង អេង ឆៃអ៊ាង ទៅនៅអាមេរិកប្រមូលជំនួយមកលេងល្បែង។ ទើបលេងប៉ុន្មានថ្ងៃមុន»៕
សូមពិនិត្យមើលខាងក្រោមនេះជារូបភាព និងវីដេអូរបស់ លោក អ៊ាង ឆៃអ៊ាង មែន ឬមិនមែន ! ពិតជាមិនថ្លៃថ្នូរមែន ក្រុមអ្នកនយោបាយប្រឆាំងប្រឹងប្រមូលលុយយកមកលេងល្បែង ៕
ដោយ : សហការី