បើកម៉ូតូក្នុងល្បឿនលឿនបញ្ច្រាសទិសទៅបុកម៉ូតូនៅពីមុខបណ្ដាលឲ្យដួលរងរបួសធ្ងន់២នាក់និងស្រាល៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីសមត្តកិច្ចមូលដ្ឋានឃុំស្ទឹងកាច់បានឲ្យដឹងថា÷កាលពីវេលាម៉ោង១៩និង
៣០នាទី​ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍ដោយម៉ូតូមួយគ្រឿងបានបើកបរបញ្ច្រាស់ទិសគ្នាក្នុងទិសដៅពីក្បូងទៅជើងលឿនទៅបុកម៉ូតូ១គ្រឿងនៅពីមុខបណ្ដាលឲ្យមនុស្ស
២នាក់រងរបួសធ្ងន់និងរងរបួសស្រាល៣
នាក់ រីឯម៉ូតូខូចខាតទាំង២គ្រឿងកម្រិតស្រាល ករណីនេះស្ថិត នៅក្នុងភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមប្រភពព័ត៍មានពីសមត្តកិច្ចមូលដ្ឋានបានបន្តថា÷-ភាគីទី១ ឈ្មោះ ជ្រិន សត្យា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក VIVA គ្មានផ្លាកលេខ( របួសបាក់ជើងស្តាំ )។
-អ្នករួមដំណើរ ឈ្មោះ យង់ យ៉ុង ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( របួសបែកក្បាលស្រាល)។
២-ភាគីទី២ ឈ្មោះ សូត្រ សៀវហ្វុង ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក SiRiUS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-9675 (របួសជើងស្ដាំស្រាល )។
-អ្នករួមដំណើរទី១ ឈ្មោះ សុឹម វិបុត អាយុ២២ ឆ្នាំ (របួសបែកក្បាល សន្លប់) ។

-អ្នករួមដំណើរទី២ ឈ្មោះ លេត រតនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិនខេត្តប៉ៃលិន ( របួសជើងស្តាំធ្ងន់ )។
+ មូលហេតុបណ្តាលមកពី៖
– កត្តាមនុស្ស៖ បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូនៅពីមុខ
ដួលរងរបួសទាំងសង្ខាង ចូលពេទ្យ។

...

បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាង(ម៉ូតូទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីរងចាំដោះស្រាយ
តាមនីតិវិធីច្បាប់៕ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print