លោក ឃួង ស្រេង៖ គណបក្សប្រជាជាជនកម្ពុជា និងបន្ដខិតខំ ពង្រីកសមាជិក គណបក្សឲ្យ កាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យ កាន់តែរីកចម្រេីន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាមានបំណងចង់ពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត។

ប្រទេសមានសន្តិភាព យើងមានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាពទេយើងគ្រប់គ្នាមិនអាចរកស៊ីប្រកបរបរចិញ្ចឹមជីវិតបានឡើយ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស។

  លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិកាជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធចំណុះ គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ នៅអគារលេខ៦៩ (ទល់មុខភោជនីយដ្ឋានស្ទឹងមាស) ផ្លូវជាតិលេខ៦ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចង់ពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីយើងមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត ។ អនុវត្តទៅតាមអនុសាសន៍ប្រធានគណបក្សប្រជាជនកម្ពុជា  លោកសូមឱ្យបងប្អូនដែលជាសមាជិកាជាស្រ្តី យុវនារីសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ជួយផ្សព្វផ្សាយពីអំពើល្អរបស់គណបក្សប្រជាជនកម្ពុជាជូនទៅបងប្អូនសាច់ញាតិនិងអូសទាញពលរដ្ឋដែលដើរលើផ្លូវខុសមកចូលរួមជីភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយលោកបញ្ជាក់ថា សម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនប៉ុណ្ណោះទេ សម្តេចនៅបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ-១៩ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់ រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ covid-19 ជូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យជំងឺនេះបានថមថយនិងឈានទៅដល់ការបើកឱ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។ នេះជាមោទនភាពដែលយើងមានមេដឹកនាំបក្សនិងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។

លោកឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ខានសេដ្ឋកិច្ចរាជធានីភ្នំពេញ បានលើកឡើងផងដែរថា  លោក ឃួង ស្រេង ដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ចំពោះសមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ចរាជធានីភ្នំពេញ ដើម្បីពុះពារសម្រេចបានប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ ។ ក្នុងឱកាសនោះដែរ  លោកឡី សុភាព ក៏បានលើកឡើងពីរចនាសម្ព័ន្ធចាត់តាំងរបស់បក្សមូលដ្ឋាន ដោយគណបក្សមូលដ្ខានបានរៀបចំចងក្រងជាសមាជិកឡើងតាំងពីឆ្នាំ២០១៥មក ដោយគិតមកដល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ៕ ដោយសំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print