សកលវិទ្យាល័យ King Sood ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនប្រធានាធិបតីចិន ស៊ី ជីនពីង

ចែករំលែក៖

ប្រធានាធិបតីចិន លោក Xi Jinping ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសកលវិទ្យាល័យ King Sood នៅព្រះបរមរាជវាំងរីយ៉ាត។ ព្រះអង្គម្ចាស់Mohammed ព្រះរជ្ជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូ៊ឌីតបានយាងចូលរួមពិធីប្រគល់សញ្ញាបត្រខាងលើ។

សកលវិទ្យាធិការនៃសកលវិទ្យាល័យ King Sood បានធ្វើជាអ្នកសម្របសម្រួលកម្មវិធី និងរដ្ឋមន្ត្រីអប់រំអារ៉ាប៊ីសាអូ៊ឌីត បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនលោក Xi Jinping។ ខាងអារ៉ាប៊ីសាអូ៊ឌីតបានបង្ហាញថា សកលវិទ្យាល័យ King Sood ជាសកលវិទ្យាល័យទីមួយដែលជាមោទកភាពរបស់អារ៉ាប៊ីសាអូ៊ឌីត។
សកលវិទ្យាល័យ King Sood បានបើកបង្រៀនភាសាចិននិងផ្នែកបកប្រែភាសាចិន-អារ៉ាប់។ និស្សិតអារ៉ាប៊ីសាអូ៊ឌីតជាច្រើនបានរៀនភាសាចិនយ៉ាងយកចិត្តទុកដាក់ដោយសារចូលចិត្តវប្បធម៌ចិន ហើយក៏មាននិស្សិតចិនជាច្រើនរៀនភាសាអារ៉ាប់ និងអក្សរសាស្រ្តអារ៉ាប់នៅទីនេះដែរ។ ទាំងនេះបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរខាងវប្បធម៌រវាងអារ៉ាប៊ីសាអូ៊ឌីតនឹងចិន ក៏ដូចជាការយល់ដឹងពីគ្នារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ដើម្បីកោតសរសើរចំពោះសមិទ្ធផលដ៏មហិមារបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងវិស័យអភិបាលកិច្ចជាតិ ព្រមនិងការរួមចំណែកដ៏សំខាន់ចំពោះចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងអារ៉ាប៊ីសាអូ៊ឌីតនឹងចិន សកលវិទ្យាល័យ King Sood មានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងជូនដល់លោកប្រធានរដ្ឋចិន Xi Jinping៕ ដោយធីរីណា

...

រូប​ថត​  :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print