បុរសម្នាក់បើករថយន្តលឿនពេកជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តដាច់កង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកFord Raptor មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ខ្ទាតចេញពីជួរមួយកង់ ចំណែករថយន្តដាច់កង់បើកទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២២ នៅតាមផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

...

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា LLS 567.8 តាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុមិនដឹងថារថយន្តមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឱ្យបាក់ខ្ទាតចេញទៅផ្លូវម្ខាងទៀត ចំណែកឯរថយន្តដាច់កង់មុខទៅលែងរួច តែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានចុះមកដល់ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍មកស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print