អគ្គនាយកដ្ឋានពន្ធដារ ជម្រាបជូន លោក អុី ហុក អគ្គនាយកក្រុមហ៊ុន អេចអិលអិមអិល ឯ.ក បំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋផង !

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន អេចអិល អិមអិល ឯក HLML CO,, LTD, លេខអត្តសញ្ញាណកម្មសារពើពន្ធ ៖ K002- 901638129 ចុះបញ្ជីនៅសាខាពន្ធដារ ខណ្ឌចំការមន ឱ្យបានជ្រាបថា ការបង់ប្រាក់ពន្ធអាករ ជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីចូលរួមចំណែកក្នុង ថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធ តាមរយះ លិខិតអញ្ជើញលេខ ៣៩៥៨ អពដ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី ៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកអគ្គនាយក មកនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ អគារ FLATIRON ជាន់ទី១៩ ផ្លូវលេខ១០២ មជ្ឈមណ្ឌលភ្នំពេញ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ ទូរស័ព្ទទំនាក់ទំនងលេខ ០៦១ ៦៦៦ ៤៤១ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រ សារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ មាត្រា ១៣៥ និងមាត្រា១៣៦ នៃច្បាប់ស្តីពី សារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោក អគ្គនាយក ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print