ប្រទេសប៊ែលហ្សិក : រូបភាព នៃស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសក្នុងទ្វីបអឺរ៉ុប ចំពោះការអញ្ជើញមកដល់ប្រទេសប៊ែលហ្សិក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
ពីទីក្រុងព្រុចសែល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបារាំង បានបញ្ជាក់ប្រាប់សារព័ត៌មានថា, យ៉ាងហោចណាស់ ក៏មានបងប្អូនខ្មែរយើងនៅអឺរ៉ុប ប្រមាណជា ២ពាន់នាក់ កំពុងធ្វើដំណើរមកកាន់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីជាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកឯកអគ្គរាជទូត លើកឡើងថា, កម្ពុជា មានមោទនភាពបំផុត ក្រោមការដឹកនាំ ដោយសម្តេចតេជោ ហ៊ុនសែន ក្នុងប្រធានអាស៊ាន ជាលើកទី១ ប្រជុំជាសហប្រធានជាមួយប្រធានអឺរ៉ុបក្នុងនោះត្រូវបានអញ្ជើញទទួលស្វាគមន៍ ដោយប្រធានាធិបតីប្រទេសបារាំង នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅវិមាននៅអេលីហ្សេ(Élysée Palace ហើយនឹងរៀបចំអាហារការងារពេលល្ងាច ជាកិត្តិយសជូន សម្តេចតេជោ ៕
ដោយ : សិលា