ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ បានបង្ហាញ់មុខក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន ១៣នាក់ ក្រោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
សូមជម្រាបជូនថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) និងបានឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់រួមមាន៖
១-ឈ្មោះ ទេព ហេង ហៅ ឡង់ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅផ្ទះលេខ១៧៥ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២-ឈ្មោះ នួន ស្រ៊ាង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៣-ឈ្មោះ វ៉ន ភា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
៤-ឈ្មោះ ឆាយ វ៉ាន់ជូ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៥-ឈ្មោះ សៅ ផាឌុន ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ១៧៤ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៦-ឈ្មោះ ស្រេង សុខា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចន្លក់ ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៧-ឈ្មោះ ទូច ផល្លី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គួកជេរដី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៨-ឈ្មោះ ពេញ ប៊ុនធឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ១ ភូមិយកបាត្រ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៩-ឈ្មោះ ឃឹម លាប ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខឯកជន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១០-ឈ្មោះ អ៊ុន សារ៉ាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករច្រូតជី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១១-ឈ្មោះ ម៉ន ភារុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១២-ឈ្មោះ វិចិត្រ គឹមហុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករជាងឈើ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
និង១៣-ឈ្មោះ ញ៉ឹក កុសល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ១៧៤ ផ្លូវបេតុង ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ សត្វមាន់ ចំនួន០១ក្បាល (ងាប់), ស្កុតរុំជើងមាន់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖សហការី