គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះបង្ក្រាបបទល្មើសនេសាទ នៅជលគិរី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖  យោង តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក មុត ម៉េង នាយករដ្ឋបាលសាលាស្រុក ដែលមានកម្លាំងសរុបចំនួន ១៥នាក់ ហើយមធ្យោបាយបាឡាស្មាច់ចំនួន ៤គ្រឿង។របាយការណ៏ខាងលើបានឲ្យដឹងទៀតថាកាលពីម្សិលមិញនេះ​ បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទប្រើប្រាស់ ឧបករណ៍នេសាទ នៅចំណុចវាលសំនាប ក្រោយភូមិក្បាលកន្លង់ ក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ជាលទ្ធផល ៖ រុះរើរបាំងស្បៃមុងបានចំនួន ៨កន្លែង ប្រវែង៤០០ម៉ែត្រ, លូស្បៃមុង ចំនួន៨លប, របាំងសាច់អួន ចំនួន៣កន្លែង ប្រវែង ៦០០ម៉ែត្រ, បង្គោលសរុបចំនួន ៤២០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញចំនួន ៥០គីឡូក្រាម ។

...

មិនតែប៉ុណ្ណោះសម្ភារៈ និងឧបករណ៍ដកហូតបានត្រូវបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។
បើទោះបីជាសមត្ថកិច្ចខិតខំទប់ស្កាត់និងបង្ក្រាបយ៉ាងណាក្តីជនខិលខូចនៅតែបន្តលើច្បាប់ដ៏ដែកល៕ ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print