វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖ ក្រូអាតអាចធ្វើបានល្អដូចឆ្នាំ២០១៨ឬទេពេលប៉ះអាហ្សង់ទីនរាត្រីនេះ

ចែករំលែក៖

 ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីនេះគឺជាការជួបគ្នារវាងក្រុមខ្លាំង២គឺក្រុមជម្រើសជាតិអាហ្សង់ទីនដែលជាក្រុមយក្សមកពីតំបន់អាមេរិកខាងត្បូងប៉ះជាមួយក្រុមខ្លាំងក្រូអាតមកពីតំបន់អឺរ៉ុបនៅវេលាម៉ោង២រំលងអធ្រាត្រ ដោយក្រុមទាំង២នឹងត្រូវធ្វើឲ្យអស់សមត្ថភាពដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup នៅកាតាឆ្នាំនេះ។

 កាលពីការជួបគ្នាឆ្នាំ២០១៨ គឺជាពេលដែលសោកសៅរបស់អាហ្សង់ទីនៅពេលនោះ ដោយត្រូវបានក្រុមក្រូអាតដដែលនេះ បំបាក់ក្នុងលទ្ធផល៣ទល់០ ហើយនៅ World Cup 2022 នេះក៏បានជួបគ្នាម្តងទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់អាហ្សង់ទីនបានចូលរួមព្រឹតិ្តការណ៍ World Cup ១៨ដងទាំងឆ្នាំនេះចាប់តាំងពីឆ្នាំ១៩៣០ ដោយធ្លាប់ឈ្នះពាន២ដងគឺនៅឆ្នាំ១៩៧៨ (ក្នុងនាមជាម្ចាស់ផ្ទះ និងឆ្នាំ១៩៨២ (ម៉ិចស៊ីកូជាម្ចាស់ផ្ទះ), ធ្លាប់ទទួលបានរងជើងឯក (លេខ២) ចំនួន៣ដង (១៩៣០, ១៩៩០, ២០១៤) និងឡើងដល់វគ្គពាក់១/៤ផ្តាច់ព្រ័ត្រចំនួន៤ដង។ ក្រៅពីព្រឹត្តិការណ៍ World Cup អាហ្សង់ទីនទើបតែឈ្នះពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង (Copa America) ឆ្នាំ២០២១នៅប្រេស៊ីលថ្មីៗផងដែរ។

 

នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះអាហ្សង់ទីនស្ថិតក្នុងពូល C ដោយក្នុងវគ្គចែកពូលក្រុមនេះបានចាញ់១ និងឈ្នះ២ (ចាញ់អារ៉ាប៊ីសាអ៊ូឌីត ២ទល់១, ឈ្នះម៉ិចស៊ីកូ២ទល់០ និងឈ្នះប៉ូឡូញ២ទល់០) ក្នុងវគ្គ១៦ក្រុមចុងក្រោយអាហ្សង់ទីនបានឈ្នះក្រុមអូស្ត្រាលី២ទល់១ និងវគ្គ៨ក្រុមចុងក្រោយបានយកឈ្នះក្រុមហុល្លង់ក្នុងបាល់កាត់សេចក្តី៤ទល់៣ បន្ទាប់ពីលទ្ធផលស្មើគ្នា២ទល់២។

 

ចំណែកក្រុមជម្រើសជាតិក្រូអាតបានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៩៨ ដោយធ្លាប់ទទួលបានជើងឯករង (លេខ២) ម្តងកាលពីឆ្នាំ២០១៨ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងកាលពី១៩៩៨។ ក្រៅពី World Cup ក្រូអាតធ្លាប់ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់យូរ៉ូបាន២ដង (១៩៩៦, ២០០៨) និងមានឈ្មោះបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ Nations League នៅឆ្នាំ២០២៣ខាងមុខ។

 នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ក្រូអាតស្ថិតក្នុងពូល F ដោយក្នុងវគ្គចែកពូលក្រុមនេះបានស្មើ២ប្រកួត និងឈ្នះ១ (ស្មើជាមួយម៉ារ៉ុក០ទល់០, ឈ្នះកាណាដា៤ទល់១ និងស្មើជាមួយបែលហ្ស៊ិក០ទល់០) ក្នុងវគ្គ១៦ក្រុមចុងក្រោយក្រូអាតធ្វើបានល្អដោយឈ្នះក្រុមជប៉ុនក្នុងបាល់កាត់សេក្តីប៉េណាល់ទី៣ទល់១ បន្ទាប់ពីលទ្ធផលស្មើ១ទល់១ និងវគ្គ៨ក្រុមចុងក្រោយបានយកឈ្នះក្រុមខ្លាំងប្រេស៊ីលក្នុងបាល់កាត់សេចក្តី៤ទល់២ បន្ទាប់ពីលទ្ធផលស្មើគ្នា១ទល់១។

 

ក្នុងជំនួបនៅរាត្រីនេះបើមើលទៅធនធានកីឡាករ និងប្រវត្តិនៅ World Cup ក្រុមអាហ្សង់ទីនហាក់មានសមត្ថភាពច្រើនជាង ប៉ុន្តែក្រូអាតគឺធ្វើបានល្អកាលពីរដូវកាល២០១៨ម្តងហើយ ដោយបានយកឈ្នះអាហ្សង់ទីន៣ទល់០ឯណោះ។ ដូច្នេះក្រូអាតនិងអាហ្សង់ទីនអាចនិយាយបានថា ជាគូសងសឹកក្នុងWorld Cup ដូចគ្នានៅឆ្នាំនេះដើម្បីប្រជែងពានក្នុងវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ខាងមុខ

 ប្រវត្តិជួបគ្នា៥ប្រកួតរវាងអាហ្សង់ទីន និងក្រូអាតគឺឈ្នះម្នាក់២ដង និងស្មើគ្នាម្តង។ អាហ្សង់ទីនឈ្នះក្នុងលទ្ធផល និង កាលពីឆ្នាំ១៩៩៨ និងឆ្នាំ១០៤ ខណៈក្រូអាតឈ្នះក្នុងលទ្ធផល និង កាលពីឆ្នាំ២០០៦ និងឆ្នាំ២០១៨ ហើយស្មើ០ទល់០កាលពីប៉ះគ្នាកាលពីឆ្នាំ១៩៩៤ (រូបភាព soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print