ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី បន្ទាប់ពីមានសេចក្តីរាយការណ៍និងបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត តំណាងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការ បង្ក្រាបផ្ទាល់ករណី បេីក និងលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចតាមផ្លូវលំក្រោមដេីមអំពិលទឹកបារាំង ស្ថិតនៅព្រំប្រទល់ភូមិបន្ទាយថ្មី ឃុំសំរោង និងភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានអោយដឹងថា
ករណីនេះ សមត្ថកិច្ចជំនាញយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៨នាក់គឺ៖
១-ឈ្មោះ សាន្ត សុខណេត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ យេីក យ៉េន ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរ
ទាំង០២នាក់នៅភូមិស្រាំងអង្កាម ឃុំស្រម៉រ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម
៣-ឈ្មោះ ឆេន វិសាល ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤-ឈ្មោះ មាឃ ថន ភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរ
៥-ឈ្មោះ លី វាសនា ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ
ទាំង០២នាក់នៅភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៦-ឈ្មោះ ឈុន លីម ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ
៧-ឈ្មោះ តាំង រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
ទាំង០២នាក់នៅភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៨-ឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរនៅភូមិតាក្រិត ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
និងដកហូតវត្ថុតាងរួមមាន÷
១-ប្រាក់រៀល ២៤០,០០០រៀល (ពីរសែនបួនម៉ឺនរៀល)
២-ទូរស័ព្ទដៃចំនួន០៧គ្រឿង
៣-មាន់ងាប់០១ក្បាល
៤-កញ្ចក់បាំងមាន់ចំនួន០១
៥-ស្កុតរុំខ្នាយមាន់មួយចំនួន
៦-ម៉ូតូចំនួន០៧គ្រឿងប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងជាអ្នកគ្រប់គ្រង
៧-ជញ្ជីងថ្លឹងមាន់ចំនួន០១
បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជាលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕,វណ្ណៈ