អង់គ្លេសបានទទួលស្គាល់ជាលើកដំបូងថាខ្លួនបានបញ្ជូនទ័ពទៅអ៊ុយក្រែនក្នុងពេលមានជម្លោះជាមួយរុស្ស៊ី

ចែករំលែក៖

ឧត្តមសេនីយ៍ជាន់ខ្ពស់អង់គ្លេសមួយរូបបានប្រកាសថា កងម៉ារីនរ៉ូយ៉ាល់បានចូលរួមក្នុង “ប្រតិបត្តិការសម្ងាត់” នៅពេលដែលជម្លោះប្រដាប់អាវុធរុស្ស៊ី-អ៊ុយក្រែនបានបន្តអស់រយៈពេលជាច្រើនខែ។

ឧត្តមសេនីយ៍ Robert Magowan បានសរសេរនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់កងម៉ារីនអង់គ្លេសថា កម្លាំងបានធ្វើប្រតិបត្តិការដែលមានហានិភ័យខ្ពស់ក្នុងប្រទេសអ៊ុយក្រែនក្នុងខែមេសា ឆ្នាំ២០២២។
មុនពេលឧត្តមសេនីយ៍Magowan ធ្វើការសារភាពខាងលើ អ្នកវិភាគនិងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានច្រានចោលការអះអាងរបស់រុស្ស៊ីអំពីកងទ័ពណាតូដែលកំពុងប្រតិបត្តិការនៅអ៊ុយក្រែនក្នុងអំឡុងសង្គ្រាម។
កាសែត The Times នៅថ្ងៃទី ១៣ ខែធ្នូ បានដកស្រង់អត្ថបទរបស់លោកឧត្តមសេនីយ៍ Magowan ដែលនិយាយថា សមាជិកនៃកងម៉ារីនអង់គ្លេសលេខ ៤៥ បានចាកចេញពីអ៊ុយក្រែនក្នុងខែមករា ឆ្នាំ ២០២២ បន្ទាប់ពីបានជម្លៀសស្ថានទូតអង់គ្លេសនៅទីក្រុងគៀវទៅកាន់ប្រទេសប៉ូឡូញ ប៉ុន្តែបន្ទាប់មក ៣០០នាក់នៃអង្គភាពកងកម្លាំងពិសេសនេះត្រូវបានបញ្ជូនត្រឡប់ទៅអ៊ុយក្រែនក្នុងខែមេសា ដើម្បីនាំគណៈប្រតិភូអង់គ្លេសត្រឡប់ទៅទីក្រុងគៀវវិញ មុនពេលពួកគេអនុវត្ត “ប្រតិបត្តិការសម្ងាត់ផ្សេងទៀត”។
ឧត្តមសេនីយ៍ Magowan ដែលឥឡូវនេះមានតួនាទីជាអគ្គសេនាធិការរងនៃក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយថា ប្រតិបត្តិការនេះបានធ្វើឡើង “នៅក្នុងបរិយាកាសរសើបខ្លាំង ជាមួយនឹងហានិភ័យនយោបាយ និងយោធាខ្ពស់”។
នេះជាលើកទីមួយហើយដែលចក្រភពអង់គ្លេសបានទទួលស្គាល់ថាទាហានរបស់ខ្លួនបានធ្វើប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។
ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានពណ៌នាជម្លោះអ៊ុយក្រែនថា ជាជម្លោះរវាងរុស្ស៊ី នឹង “ម៉ាស៊ីនយោធាលោកខាងលិចទាំងមូល”៕ ដោយធីរីណា

...

រូប​ថត​ :​Asia Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print