អភិបាលខេត្តព្រះវិហារ អំពាវនាវសមត្ថកិច្ចត្រូវចាត់វិធានការបង្ក្រាបបទល្មើសធនធានធម្មជាតិនិងរ៉ែគ្រប់ប្រភេទយ៉ាងអាណាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ មានប្រសាសន៍បែបនេះក្នុងឱកាសដែល លោក គីម រិទ្ធី អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រងអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ នៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក អុឹង បូឡា អគ្គនាយកនៃនាយដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ និងមន្រ្តីជាច្រើនរូបនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ។ បន្ទាប់ពីបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់ប្រតិភូក្រសួងរ៉ែ និងថាមពលដែលឆ្លៀតឱកាសមកបណ្តុះបណ្តាល ចែករំលែកចំណេះដឹង បទពិសោធន៍ស្តីពីការគ្រប់គ្រងអាជីវកម្មរ៉ែ ជូនដល់មន្រ្តីជំនាញពាក់ព័ន្ធ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អភិបាលក្រុង ស្រុក មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធដើម្បីចុះបង្ក្រាបបទល្មើសអនាធិបតេយ្យ គ្មានច្បាប់អនុវត្ត ចូលទន្រ្ទានដីដោយខុសច្បាប់ ពិសេសជនឆ្លៀតឱកាសគុបគិតគ្នាប្រព្រឹត្តអាជីវកម្មធនធានរ៉ែគ្របប្រភេទក្នុងភូមិសាស្រ្តខេត្តព្រះវិហារយើង។

   សូមបញ្ជាក់ថា ក្នុងភូមិសាស្រ្តខេត្តព្រះវិហារមានរ៉ែសំខាន់ៗរួមមានរ៉ែដែក រ៉ែមាស រ៉ែប្រេងកាត និងរ៉ែលោហផ្សេងៗ ក្នុងនោះក្រុមហ៊ុនដែលកំពុងសិក្សា និងធ្វើអាជីវកម្មស្របច្បាប់សរុប២៨ទីតាំង ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print