នគរបាលខណ្ឌកំបូលបញ្ជូនខ្លួនជនសង្ស័យសកម្មឆក់ចំនួន៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បញ្ជូននាំខ្លួន. ជនសង្ស័យចំនួន៤នាក់ សកម្មខាងឆក់ ធាក់ប្លន់ម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបង្ក្រាបចាប់ខ្លួនបានកន្លងមក។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ សកម្មខាងឆក់ ធាក់ប្លន់យកម៉ូតូ សរុប០៨លើកបានសម្រេច ៖ ទី១ ឈ្មោះ សុវណ្ណ ករុណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនីភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ទី២ ឈ្មោះ រៀម បូព៌ាហៅច្រាំង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ទី៣ ឈ្មោះ ខេន វិច្ឆិកា ហៅ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ បុខរបរសិស្ស រៀនថ្នាក់ទី១២ ទើបប្រឡងរួច មានទីលំនៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ទី៤ ឈ្មោះ សន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល បង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១៣ និងរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ហើយដកហូតបានម៉ូតូចំនួន៣គ្រឿង ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព ទី១ ម៉ាកហុងដាBeat ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1IH-1736 ។ ទី២ ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IK-2421 ។ ទី៣ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JH-0372 ។

...

ជនសង្ស័យទាំង៤នាក់ ធ្លាប់ធ្វើសកម្មភាពបានសម្រេចចំនួន០៨លើក ក្នុងរាជធានីភ្នំពេញ ក្រោយចាប់ខ្លួនបាន កសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print